អាស៊ាន

អាស៊ានពង្រីកតម្លៃវប្បធម៌ពិពិធសម្បូរបែប

ការវេញបញ្ចូល​គ្នា​នៃ​​ខឿន​វប្បធម៌​ជាមួយ​គ្នា​ បង្កើតបាន​ជា​អាស៊ាន​មួយ​ដ៏​សម្បូរ​បែប​។ ជាពិសេស​ការរក្សា​និង​ពង្រីក​បេតិកភណ្ឌវប្បធម៌​ ទំនៀម​ទម្លាប់​បង្កើត​បាន​ជា​អត្តសញ្ញាណ​ដោយ​ឡែក​របស់​អាស៊ាន​ ឆ្ពោះទៅ​កាន់ការ​អភិវឌ្ឍ​ចីរភាព​ និង​ ​រុង​រឿង​នៃប្រទេស​ជា​សមាជិក​នីមួយ​ៗ។

ការវេញបញ្ចូល​គ្នា​នៃ​ខឿនវប្បធម៌ជាមួយគ្នាបង្កើតបានជាអាស៊ានមួយដ៏សម្បូរបែប។ ជាពិសេសការរក្សានិងពង្រីកបេតិកភណ្ឌវប្បធម៌ទំនៀមទម្លាប់បង្កើតបានជាអត្តសញ្ញាណដោយឡែករបស់អាស៊ានឆ្ពោះទៅកាន់ការអភិវឌ្ឍចីរភាពនិង​ ​រុងរឿងនៃប្រទេសជាសមាជិកនីមួយៗ។

អាចសឱ្យឃើញអំពីចំណុចរួមគ្នាដោយឯកភាព​​នៃសហគមន៍អាស៊ានអំពីវប្បធម៌គឺជាខឿនវប្បធម៌មួយដែលមានអរិយធម៌ស្រូវជើងទឹក។ រូបសណ្ឋានភូមិសាស្រ្តតំបន់ និងអាកាសធាតុ​​ក្តៅសំណើមរបស់អាស៊ាននៅបង្កើតបានភាពស្រដៀងគ្នា​ ​ក្នុងការហូបចុករស់នៅនៃ​​ប្រជាជនតំបន់នេះ

ក្នុងកម្មវិធី​សន្និសីទ​កំពូល​អាស៊ាន​លើទី​៤២ នៅ​ឥណ្ឌូនេស៊ី​ ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ Joko Widodo បាន​អញ្ជើញ​ថ្នាក់ដឹកនាំ​អាស៊ានទៅ​​ទស្សនា​ថ្ងៃអស្តង្គត​ នៅ​តំបន់សមុទ្រ​ Labuan Bajo, Manggarai ខាងលិច​ Nusa Tenggara ខាងកើត​ នៅលើ​នាវា​ទេសចរណ៍​ AYANA Lako Di'a។ សកម្មភាព​របស់ថ្នាក់ដឹកនាំ​អាស៊ាន ​ស្ថិតនៅ​ក្នុង​ផែនការ​របស់​ឥណ្ឌូនេស៊ី​ ដើម្បី​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​កាន់​ពិភពលោក។ រូបថត៖ យឿង​យ៉ាង​/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

ក៏ប៉ុន្តែខឿនវប្បធម៌អាស៊ានក៏មានលក្ខណៈខុសប្លែកគ្នា​​​ ធ្វើឱ្យ​​មាន​​ភាពសម្បូរបែបជាមួយ​​នឹងជ្រុងជ្រោយពិសេស។ អាស៊ានមានជនជាតិផ្សេងៗរាប់រយជាតិសាសន៍ជាមួយនឹងទំនៀម​​ទម្លាប់ផ្សេងគ្នា។ ក្នុងចំនួនជាង២០០​​ប្រទេស និងតំបន់ដីគោក តំបន់​​អាស៊ីអាគ្នេយ៍​​មានរចនាសម្ពន្ធពូជសាស្រ្តពិពិធនិងស្មុគស្មាញបំផុត

តាមអ្នកស្រាវជ្រាវអំពីជាតិពន្ទុវិទ្យាមួយរូបបានអះអាងថា មីយ៉ានម៉ាមាន​ប្រមាណ​ជាង១៣០​​ជនជាតិវៀតណាមមាន៥៤​​ជនជាតិថៃមាន​​ប្រហែល៤០ជនជាតិឡាវមាន៤៨ជនជាតិ។ល។ អំពីភាសានៅ​​ឥណ្ឌូនេស៊ីមាន​​​៣០០ក្រុមភាសាផ្សេងៗគ្នា។ នៅប្រទេសហ្វីលីពីនមានក្រុមមូលដ្ឋាន​​ជាង៩០ក្រុមភូមិភាគដែលចំណុះជនជាតិផ្សេងៗគ្នានិង​​​នៅប្រទេស​​​ម៉ាឡេស៊ីរចនាសម្ពន្ធជនជាតិដើម​ ​រស់​នៅពាសពេញទូទាំងតំបន់​​​។ ទន្ទឹមនោះតំបន់អាស៊ាននៅមានភាពសម្បូរបែបខាង​​សាសនាទៀតផង​​​។ សាសនាធំៗ​​លើពិភពលោកសុទ្ធតែមានវត្តមាននៅអាស៊ីអាគ្នេយ៍ទាំងអស់​​


សសរស្តម្ភមួយក្នុង​​ចំណោមសសរស្តម្ភទាំងនៃសហគមន៍អាស៊ាននោះគឺជាសហគមន៍​​វប្បធម៌​ - សង្គម​​។ អាច​​និយាយថាការ​​កកើតសហគមន៍អាស៊ាន​​វប្បធម៌​ - សង្គមអាស៊ាននិយាយដោយឡែកនិងសហគមន៍អាស៊ានជាទូទៅគឺជាព្រឹត្តិការណ៍សំខាន់មួយលើកស្ទូយសហប្រតិបត្តិការ​​អាស៊ានឡើងកម្រិតថ្មី​​មួយទាមទារប្រទេសជាសមាជិកត្រូវ​​ខិតខំជាងនេះទៅ​​ទៀត ដើម្បីប្រជាជន​​អាស៊ាន​​ជាង៦៥០លាននាក់បាន​​រស់នៅ​​ក្រោមបរិស្ថានសន្តិភាពមិត្តភាព​​ ជនជាតិ​​សាមគ្គីជួយគ្នាទៅវិញទៅមកព្រមទាំង​​​បានឧបត្ថម្ភអភិវឌ្ឍ​​ដំណាលគ្នា។ តាម​​នោះ ប្លង់ផែនការមេ​​​នៃសហគមន៍ដល់​​ឆ្នាំ២០២៥ បាន​​ដាក់ចេញវិធានយុទ្ធសាស្រ្តចំនួន​​១០៩ ដើម្បីសម្រេចបាន​​គោលដៅ​​រួម​​មាន៖ ផ្សារភ្ជាប់​ ​និងនាំមកផលប្រយោជន៍ជនប្រជាជនសម្រប់ចីរភាព ស្វ័យភាព និងសកម្ម ។ល។

ម្យ៉ាងទៀតភាព​​សម្បូរបែបវប្បធម៌​​នៅតំបន់បាននិងកំពុង​​នាំមកនូវភាពប្រៀបជាច្រើនក្នុង​​ការ​​អភិវឌ្ឍសេដ្ឋកិច្ចជាពិសេសគឺសេដ្ឋកិច្ច​​ទេសចរណ៍។ កម្លាំងច្នៃប្រតិដ្ឋ​​សម្បត្តិវប្បធម៌​​នៃជនជាតិនីមួយនៅតំបន់អាស៊ានជាពិសេសវិស័យ​​សិប្បកម្មឧស្សាហកម្មវប្បធម៌​​​ជាប្រភព​​ធនធាន​​អមតៈរៀងរាល់ឆ្នាំដោយឡែកវិស័យនេះ បានទាក់ទាញភ្ញៀវទេសចរមួយចំណែកធំមកទស្សនានិងទិញដូរចូលរួម​​ជំរុញកំណើនសេដ្ឋកិច្ច


ហេតុនេះប្រទេសជាសមាជិក​​អាស៊ានត្រូវ​​ព្រួតដៃអភិរក្សនិងតភ្ជាប់បេតិកភណ្ឌវប្បធម៌​​។ ស្រាវជ្រាវនិងបង្កើតចេញផលិតផលសម្បូភាសា នៃប្រពៃណី​​វប្បធម៌និងសិក្សា​​អប់រំ។ កសាងផ្លូវបេតិកភណ្ឌវប្បធម៌ដើម្បីតភ្ជាប់រួមប្រាស្រ័យខឿនវប្បធម៌នានា​​។ល។ ប្រការនេះក៏សមស្របនឹងកម្មវិធីសកម្មភាពរបស់អង្គការ​ UNESCO ផ្តល់ជូន​​សម្រាប់បញ្ហាអភិរក្ស​​​បេតិកភណ្ឌ​​វប្បធម៌និងធម្មជាតិពិភពលោកក៏ដូចជាការអភិរក្ស​​ភាពសម្បូរ​​វប្បធម៌ដែល​​ធ្លាប់បានចាត់ទុកជាលក្ខខណ្ឌ​​ សម្រាប់ការអភិវឌ្ឍចីរភាពនៃសន្តិភាពសន្តិសុខនៅថ្នាក់ទ្រង់ទ្រាយជាតិតំបន់និងអន្តរជាតិ

រដ្ឋាភិបាលនិងប្រជាជននៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ​​សុទ្ធតែមានគោលបំណងរួមតែមួយគឺសហប្រតិបត្តិការ​​​ដើម្បីខឿនវប្បធម៌​​អាស៊ានមួយពោរពេញទៅដោយអត្តសញ្ញាណពិពិធឯកភាពជាធ្លុងមួយ។ ជាមួយ​​ទីតាំងភូមិសាស្រ្ត​​យុទ្ធសាស្រ្តសំខាន់ជា​​ទីវេញ​បញ្ចូល​ប្រជុំខឿនវប្បធម៌ពិភពលោកសម្បូរបែប​​វប្បធម៌អាស៊ានព្រមទាំង​​ចូលរួមតភ្ជាប់​​រវាងជនជាតិនិងជនជាតិ​​​ បង្កើន​​ភាពយល់ដឹងគ្នាទៅវិញទៅមកក្លាយជា​​កម្លាំងចលករខ្លាំងក្លាសម្រាប់ការអភិវឌ្ឍ​​ក្នុងតំបន់។ វប្បធម៌ជាខឿនដ៏រឹងមាំសម្រាប់ផ្ទះ រួម​​នៃអាស៊ានមួយថ្ងៃកាន់តែ​​ល្អប្រពៃរុងរឿង​​ជាង

អត្ថបទ៖កាសែតរូបភាពវៀតណាមរូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ប្រែសម្រួល៖ រីកើង


top