ព័ត៌មាន

អាស៊ានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យគយ


 តំណាងចូលរួមក្នុងសិក្ខាសាលា ថតរូបអនុស្សាវរីយ៍ 
 

សន្និសីទអគ្គនាយកដ្ឋានគយ អាស៊ានលើកទី២៨ បានប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១១ ដល់​ថ្ងៃទី​១៣ ​ខែមិថុនា ឆ្នាំ​២០១៩​ នៅទីក្រុងវៀងច័ន្ទនៃប្រទេសឡាវ ដោ​យមាន​ការ​ចូល​រួម​ពីតំណាង​ស្ថាប័ន​គយ​ចំនួន​ ១០ និងលេខាធិការដ្ឋានអាស៊ាន។ អនុប្រ​ធាននៃអ​គ្គនាយកដ្ឋានគយវៀតណាម លោក Hoa​ng Viet Cuong បាន​ចូលរួមសន្និសីទនេះ។
 
នៅ​ឯសន្និសីទ ថ្នាក់ដឹកនាំគយអាស៊ាន បានពិភាក្សានិង​អនុម័ត​លើវឌ្ឍន​ភាព​នៃការ​អនុវត្ត​កិច្ច​សហប្រតិបត្តិ​ការ​គយនិងសកម្មភាពសមាហរណកម្មគយអាស៊ាន ដែលត្រូវបានអនុវត្តដោយគណៈ​កម្មាធិការ​គយ​ ឬ ក្រុម​ការងារគយ​អាស៊ាន។
 
អង្គសន្និ​សីទនេះបានទទួលស្គាល់និងវា​យតម្លៃពីវឌ្ឍនភាព​នៃការ​អនុវត្តយុទ្ធសាស្រ្ត​អភិវឌ្ឍន៍​គយ​សម្រាប់​ដំណាក់​កាល​ ២០១៦ - ២០២០ ហើយបានប្រគល់ការងារគយសម្រាប់ក្រុមការ ងារ ដោយចាប់​ផ្តើមអនុវត្ត​ដំណាក់​​កាល ២០២១-២០២៥។ ក្នុ​ងក្រប ខ័ណ្ឌនៃសន្និសីទ​នេះ នៅមានជំនួប​ពិគ្រោះយោបល់​ជាមួយដៃគូ​អភិវឌ្ឍន៍​​នានា ដូច ជាអ្នកដឹកនាំគយនៃប្រទេសអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូងនិង WCO ដើម្បី​ស្វែង​រក​ឱកាស​បង្កើនកិច្ច សហប្រតិបត្តិការគយក្នុងតំបន់។ អគ្គនាយកដ្ឋានគយអាស៊ាន​ក៏មានការ​ពិគ្រោះ​យោបល់​​ដោយឡែកជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ក្រុមប្រឹក្សាពាណិជ្ជកម្មសហភាពអឺរ៉ុប-អាស៊ាននិង​ក្រុម​ប្រឹក្សា​ពាណិជ្ជកម្មអាមេរិក - អាស៊ានដើម្បីពង្រឹងភាពជាដៃគូ គយនិងធុរកិច្ចនៅក្នុងតំបន់៕

 

តាម VOV5 -​ វិទ្យុសំឡេង​វៀត​ណាម​
 


top