ព័ត៌មាន

អាស៊ានបង្កើនការឆ្លើយតបទៅនឹងហានិភ័យគ្រោះមហន្តរាយធម្មជាតិ

អាស៊ានលើកទឹកចិត្តដល់ការរួមចំណែករបស់ប្រជាជន និងសង្គមក្នុងការជួយឧបត្ថម្ភដល់ការខិតខំប្រឹងប្រែងស្ដារឡើងវិញ ក្រោយគ្រោះមហន្តរាយធម្មជាតិ។
  ទិដ្ឋភាពទឹកជំនន់បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅខេត្តប៉ាតានី ប្រទេសថៃ (រូបថត៖ AFP/VNA)  

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី ៧ នៃវេទិកាពិភពលោកស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយធម្មជាតិ (GP ២០២២) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៨ ខែឧសភា នៅកោះបាលី (ប្រទេសឥណ្ឌូនេស៊ី) សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើនការឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ ជាមួយការសន្យាជាក់ស្ដែងជាច្រើន។ បណ្ដាប្រទេសអាស៊ានបានឯកភាពគ្នាបង្កើនសមត្ថភាពបន្សាំ និងការស្ដារឡើងវិញក្រោយគ្រោះមហន្តរាយតាមរយៈការអនុវត្តខែលអាស៊ាន (ASEAN SHIELD); ការបង្កើនការចូលរួមក្នុងទំនាក់ទំនងភាពជាដៃគូជាមួយទីភ្នាក់ងារ និងវិស័យពាក់ព័ន្ធទាំងអស់ សំដៅរួមចំណែកអនុវត្តន៍ ក្របខ័ណ្ឌការស្តារឡើងវិញទូទៅអាស៊ាន (ACRF) ប្រកបដោយប្រសិទ្ធភាព បន្តធានាការដាក់បញ្ជូលរបៀបវារៈស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបទៅក្នុងគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព បន្សាំជាមួយអាកាសធាតុ នៅថ្នាក់តំបន់ ថ្នាក់ជាតិ មូលដ្ឋាន និងសហគមន៍។ លើសពីនេះទៅទៀត អាស៊ានលើកទឹកចិត្តដល់ការរួមចំណែករបស់ប្រជាជន  និងសង្គមក្នុងការជួយឧបត្ថម្ភដល់ការខិតខំប្រឹងប្រែងស្ដារឡើងវិញ ក្រោយគ្រោះមហន្តរាយធម្មជាតិ  ឆ្ពោះទៅរកការបង្កើតយន្តការដែលអនុញ្ញាតឲ្យប្រជាជនអាស៊ានរួមចំណែកកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិក្នុងតំបន់ផងដែរ៕


top