ព័ត៌មាន

អាស៊ាននិង FIFA បើកយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩


(រូបថត៖ asean.org)
 

កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានបើកយុទ្ធនាការ “FiveSteps” ដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។

យោងតាមលេខាធិការដ្ឋានអាស៊ានបានឲ្យដឹងថា FiveSteps គឺជាយុទ្ធនាការផ្សព្វផ្សាយលើកទី ២ ដែលបានរៀបចំឡើងដោយអាស៊ាន និង FIFA ដើម្បីលើកកម្ពស់ការយល់ដឹងរួមគ្នា ជំរុញរបៀបរស់នៅប្រកបដោយភាពស្អាតស្អំ ក្នុងបរិបទ នៃជំងឺរាតត្បាតកូវីដ ១៩។ តាមរយៈ FiveSteps នោះ អាស៊ាន និង FIFA បានផ្តល់នូវគោលការណ៍ណែនាំជាក់ស្តែងសម្រាប់ប្រជាជន ដើម្បីរក្សារបៀបរស់នៅប្រកបដោយភាពស្អាតស្អំ ក្នុងពេលមានជំងឺរាតត្បាត ក៏ដូចជាបង្ហាញក្តីសង្ឃឹមថាតំបន់នេះនឹងជំនះពុះពារលើគ្រាដ៏លំបាកនេះផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top