តំណាងពាណិជ្ជកម្ម EU លោកស្រី Cecilia Malmstrom (អាវក្រហម) និងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានចូលរួមសន្និសីទនៅទីក្រុងម៉ានីល
កាលពីខែមិនា (រូបថត៖ EPA/TTXVN)
ដោយខ្លឹមសារស្នូលគឺស្វែងរកវិធានការជំរុញថែមទៀតនូវកិច្ចសហ ប្រតិបតិ្តការសេដ្ឋកិច្ច ការធ្វើសមាហរណកម្មពាណិជ្ជកម្ម និងវិនិយោគនៅតំបន់ អាស៊ីអាគ្នេយ៍នោះ សន្និសីទរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៤៩ បានប្រារព្ធ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ នៅរដ្ឋធានីម៉ានីល របស់ហ្វីលីពីន។ ថ្លែងមតិប្រារព្ធព្រឹត្តិការណ៍ នេះ រដ្ឋមន្រ្តីសេដ្ឋកិច្ចហ្វីលីពីនលោក Ramon Lopez ឲ្យដឹងថា សន្និសីទលើកនេះ ដើរតួនាទីសំខាន់ក្នុងការអះអាងនូវជោគជ័យរបស់អាស៊ាន ព្រមទាំងលើកកំពស់ កិត្យានុភាពរបស់អាស៊ានក្នុងកាលៈទេសៈដែលខឿនសេដ្ឋកិច្ចតំបន់នេះកំពុង អភិវឌ្ឍន៍លឿនជាងតំបន់ដទៃលើពិភពលោក។ តាមរដ្ឋមន្រ្តី Lopez ថា អាស៊ាន នឹងរក្សាទស្សនៈ បើកទូលាយនិងឆ្ពោះទៅខាងក្រៅ តាមរយៈកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA) ជាមួយអូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និង នូវែលហ្សេឡង់។ ក្រៅពីនោះ អាស៊ានក៏មានយន្តការសហប្រតិបត្តិការ ជាមួយប្រទេសដៃគូសន្ទនាដូចជាកាណាដា EU និងអាមេរិកផងដែរ។ ក្នុងឋានៈជាសហគមន៍ ជាផ្លូវការមួយ ប្រទេសសមាជិកអាស៊ានទាំង១០ មានបំណងបង្កើតឡើងលំហូរ ទុននិងពាណិជ្ជកម្មដ៏សេរីក្នុងតំបន់ ដែលមានចំនួនប្រជាជនសរុប៦២៥លាននាក់ ដោយ ផលិតផលសរុបក្នុងស្រុកចំនួន២៦០០ពាន់លានដុលាអាមេរិក៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម