ព័ត៌មាន

អាស៊ាន+3 EAS និង ARF ៖ក្តៅគគុកដោយបបញ្ហាតំបន់និងអន្តរជាតិ


 អាស៊ាន+3 EAS និង ARF ៖ក្តៅគគុកដោយបបញ្ហាតំបន់និងអន្តរជាតិ

នាថ្ងៃទី៧ ខែសីហា​ ឆ្នាំ​២០១៧ បន្តរបៀបវារៈ​ក្នុងក្របខ័ណ្ឌនៃ​សន្និសីទ​ថ្នាក់រដ្ឋមន្ត្រីការបរ ទេសអាស៊ាន​លើកទី៥០និង​បណ្តាសន្និសីទទាក់​ទិននោះ បានប្រព្រឹត្តទៅសន្និ​សីទ រដ្ឋមន្ត្រីការបរទេស​ អាស៊ាន+3 លើ​កទី១៨ សន្និសីទ​ថ្នាក់រដ្ឋមន្ត្រី​ការបរទេសនៃ បណ្តាប្រទេសចូលរួម​ជាន់ខ្ពស់អាស៊ីបូព៌ា​ (EAS) លើក​ទី៧និង​វេទិកា​តំបន់​អាស៊ាន​ (ARF) លើក​ទី២៤​។ 
 
សន្និសីទ​ទាំងអស់នេះគឺសំដៅពិនិត្យឡើងវិ​ញនូវ ទំនាក់ទំនង និងកិច្ចសហប្រតិ​បត្តិការ រវាងភាគីនា​នា នា​ពេល​​កន្លងទៅ ទិសដៅសហប្រតិបត្តិ​ការ នាពេលខាងមុខ​ ព្រមទាំង​ត្រៀមរៀប​ចំឲ្យ​សម្រាប់​សន្និសីទ​ជាន់ខ្ពស់​អាស៊ាន​​ជាមួយ ដៃគូនាខែ​វិច្ឆិកា​ខាង​មុខ​។
 
នៅខាងក្រៅបណ្តាប​ញ្ហាតំបន់និងអន្តរជាតិ​ នៅក្នុងបណ្តាសន្និសីទ អាស៊ាន+3 EAS និង ARF រដ្ឋមន្ត្រីទាំង​អស់បាន​ពិភាក្សាលើបញ្ហា​ ដែលមានការយកចិត្តទុកដាក់ ដូច​គ្នា ជះឥទ្ធិពលផ្ទាល់ទៅលើកា​ររក្សា​សន្តិភាព សន្តិសុខ​ និងស្ថិរភាព​ក្នុងតំបន់ ក្នុង នោះមាន​បញ្ហាសមុទ្រខាងកើត បញ្ហា​ឧបទ្វីបកូរ៉េ​និងរាល់​ការសាកល្បង​សន្តិសុខ​ថ្មី។ រដ្ឋមន្ត្រីទាំងអស់បានអ​បអរសាទរចំពោះការ ដែលអាស៊ាននិងចិនឯ​កភាព​អនុម័តលើ ក្របខ័ណ្ឌ​ក្រមប្រតិ​បត្តិសម្រាប់​ភាគីនានា នៅសមុទ្រខាងកើត (COC)ធ្វើជាមូលដ្ឋាន ជម្រុញកិច្ចចរ​ចារដើម្បី​កសាង COC​ មួយប្រកបដោយប្រសិទ្ធ​ភាព​ជាក់ស្តែង។
 
អញ្ជើញថ្លែងមតិនៅបណ្តាសន្និសីទ​នេះ ឧបនាយករដ្ឋមន្ត្រីនិង​ជារដ្ឋមន្ត្រីការ បរទេសវៀ​តណា​ម​ លោក Pham Binh M​inh បានស្នើឲ្យ អាស៊ាន+3​ ផ្តោតសំខាន់លើ កិ​ច្ចសហប្រតិបត្តិការ និង​លើកកំពស់​សមត្ថភាព​និង​ការ​តភ្ជាប់​​តំបន់​។ ក្នុងសន្និសីទ EAS​ លោក Pham Binh Mi​nh បានស្នើឲ្យ​អាស៊ានបន្ត​ពង្រីក​នូវតួនាទី​ជាម​ជ្ឈមណ្ឌល​ ។ ហើយក្នុងកិច្ចប្រជុំ ARF ឧបនាយករ​ដ្ឋមន្រ្តីបានស្នើឲ្យពង្រឹង និងពង្រីករាល់វិធាន ​ការជួប​សន្ទនា កសាង​​ទំនុកទុកចិត្ត កសាងមនសិការរួ​មនិងសមត្ថភាពអនុវត្តវិស័​យ ការទូតបង្កា​រផងដែ​រ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 


top