ព័ត៌មាន

អាស៊ាន - ន័រវែសជម្រុញកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមក


 អាស៊ាន - ន័រវែសជម្រុះកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមក
 

 កិច្ច​ប្រជុំលើកទី៤ស្តីពីគណៈកម្មាធិការសហប្រតិបត្តិការរួមអាស៊ាន - ន័រវែស (AN-JSCC) បាន​ប្រព្រឹត្ត​ទៅនៅ​ទីស្នាក់​ការ​លេខាធិការដ្ឋានអាស៊ានប្រចាំនៅទីក្រុងហ្សាកាតាប្រទេស​ឥណ្ឌូនេស៊ី​កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ​២០១៩។

នៅក្នុង​កិច្ចប្រជុំនោះ បណ្តាមន្ត្រីអាស៊ាននិងន័រវែសបានផ្លាស់ប្តូរទស្សនៈគ្នាស្តីពីស្ថានភាពរបស់ភាគីនីមួយៗ ព្រមទាំង​ពិនិត្យ​ឡើង​វិញ​នូវកិច្ច​សហប្រតិ​បត្តិការ​ក្នុង​ក្រប​ខ័ណ្ឌ​នៃទំនាក់​ទំនងភាព​ជាដៃគូ​សន្ទនា​ក្នុង​តំបន់​អាស៊ាន​ -  ន័រវែសក្នុងរយៈពេលកន្លងទៅ។ ប្រទេស​ន័រវែស​បាន​បញ្ជាក់​ពីសារៈ​សំខាន់នៃកិ​ច្ចសហប្រ​តិបត្តិ​ការជាមួ​យអាស៊ាន ហើយ​បានបន្តគាំទ្រ​អាស៊ានក្នុង​ការកសាង​សហគមន៍​អាស៊ាន​និង​អនុវត្តនូវចក្ខុវិស័​យអាស៊ានឆ្នាំ ២០២៥ ដោយមាន​ការបង្រួម​គម្លាតនៃការ​អភិវឌ្ឍន៍​និងអនុវត្តគំនិតផ្តួចផ្តើមក្នុងការ​ធ្វើសមាហរណកម្ម អា​ស៊ាន (IAI) ព្រមទាំងការ​លើកកម្ពស់​ជំរុញកិច្ច​សហប្រតិបត្តិ​ការជាក់​ស្តែង​នៅក្នុង​វិស័យដែល​មានការយក​ចិត្តទុកដាក់ និងមានផលប្រយោជន៍រួម​ផងដែរ៕

 

តាម​ VOV 5 - វិទ្យុសំឡេង​វៀតណាម​
 


top