ព័ត៌មាន

អាស៊ាន និងរុស្ស៊ីជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល


 ទិដ្ឋភាពនៃកិច្ចប្រជុំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងក្រុមប្រឹក្សាធុរកិច្ចរុស្ស៊ី (រូបថត៖ TTXVN)

 សមាគម​ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងក្រុមប្រឹក្សាធុរកិច្ចរុស្ស៊ី - អាស៊ាន​បាន​ចុះហត្ថ​លេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ដើម្បីបង្កើតមូលដ្ឋានសម្រាប់កិច្ចស​ហប្រតិបត្តិការនាពេ​លអនាគត។ 
 ​
នាយកប្រតិបត្តិរបស់ក្រុមប្រឹក្សាជំនួញរុស្ស៊ី - អាស៊ានលោក Daniyar Akkaziyev បានថ្លែងដូច្នេះ នៅខាង​ក្រៅ​កិច្ច​ប្រជុំគណៈ​កម្មាធិការថៃ - រុ​ស្ស៊ីស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដែល​បានប្រព្រឹត្តទៅនាថ្ងៃទី ២៧​ ខែធ្នូ នៅប្រទេសថៃ។ ​លោក Akkaziyev បានសង្កត់ធ្ងន់លើអត្ថន័​យនៃអនុស្សរណៈ​ យោគយល់​គ្នាដែល​បាន​ចុះ​ហត្ថ​លេខា​ដោយ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន និងក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​របស់​អាស៊ាន​នៅសន្និសីទ​វិនិយោគ​​និង​ពាណិជ្ជកម្មអាស៊ាន (​​នាថ្ងៃទី ១២ ដល់ថ្ងៃទី ១​៣ ខែវិច្ឆិកានៅសិង្ហបុរី)​។​ លោកបាន​បន្តឲ្យ​ដឹង​ថា​លទ្ធផល​នៃ​ជំនួប​កន្ល​ងទៅ នៅ​សិង្ហបុរីគឺមានភា​ពល្អប្រសើរ ដោយអាស៊ាន និ​ងគណៈកម្មការសេដ្ឋកិច្ច​​អាស៊ី អ៊ឺរ៉ុប​ បានចុះ​អនុស្សរណៈយោគយល់​គ្នាស្តីពី​​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ នេះគឺជាជំហាន​ដំបូងក្នុង​ការ​បង្កើត​កិច្ច​សហប្រតិបត្តិការជាក់ស្តែងរវាងធុរជននៃភា​គីទាំងពីរផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top