នៅទីក្រុងហូជីមិញ មានអារាមបូរាណមួយ ដែលនៅរក្សាបានជិត១០០រូបសំណាកធ្វើ អំពីក្រដាសកាតុង បង្ហាញពីទិដ្ឋភាពប្រជុំនៃព្រះអាទិទេព ទេវតាទាំងឡាយ ចូលទៅគាល់ព្រះឥន្ទ្រាធិរាជ។ អារាមពិសិដ្ឋដ៏ល្បីឈ្មោះនៅទីក្រុងនេះ ជាទីកន្លែងមួយ ដែលលោកប្រធានាធិបតីអាមេរិក អ៊ូបាម៉ា ចូលមកទស្សនាស្វែងយល់ នៅថ្ងែទី២៤ ខែឧសភា ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមកន្លងហើយ។