
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Ashton Carter (រូបថត៖Kyodo/TTXVN)
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Ashton Carter នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ បានធ្វើអធិបតីសន្និសីទរដ្ឋមន្រ្តីការពារជាតិមិនផ្លូវការរវាងអាមេរិកនិងសមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅ Hawaii ដែល ពិភាគ្សាអំពីបញ្ហាសន្តិសុខតំបន់ ហើយអះអាងជាថ្មីម្ដងទៀតនូវយុទ្ធសាស្ត្របង្វែរទិសរបស់
អាមេរិកទៅកាន់តំបន់អាស៊ី-ប៉ាស៊ីហ្វិកនឹងត្រូវបានបន្តក្នុងអាណត្តិរបស់ប្រធានាធិបតីថ្មី។ ថ្លែងមតិទៅកាន់សមភាគីអាស៊ាននានា លោក Carter ប្រកាសថា យុទ្ធសាស្ត្របង្វែទិសទៅកាន់តំបន់អាស៊ី-ប៉ាស៊ីហ្វិកជាសសរទ្រូងមួយក្នុងគោលនយោបាយកិច្ចការបរទេសរបស់ប្រធានាធិបតីលោក Barack Obama។ លោក
Carter ក៏បានអះអាងដែរថា អាមេរិកសន្យានឹងបង្កើនកិច្ចសហប្រតិបតិ្តការ ដើម្បីទប់ទល់នឹងការសាកល្បងសន្តិសុខរួមនៅតំបន់។ ក្រៅពីនោះ តាមរដ្ឋមន្រ្តីការពារជាតិអាមេរិករូបនេះថា ការសាកល្បងមួយក្នុងចំណោមការសាកល្បងធំៗគឺជាសកម្មភាពរបស់ចិននៅសមុទ្រខាងកើត៕
តាម VOV5-វិទ្យុសម្លេងវៀតណាម