ព័ត៌មាន

អាមេរិកមិនបដិសេធនូវលទ្ធភាពធ្វើកិច្ចចរចារអំពីការគ្រប់គ្រងអាវុធជាមួយរុស្ស៊ី


អាមេរិកមិនបដិសេធនូវលទ្ធភាពធ្វើកិច្ចចរចារអំពីការគ្រប់គ្រងអាវុធជាមួយរុស្ស៊ី
 

 នាថ្ងៃទី១៧ ខែមីនា ឆ្នាំ​២០១៩ ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក John Bolton បានប្រកាសថា លោក​មិន​បានបដិសេធនូវលទ្ធភាពធ្វើកិច្ចចរចារថ្មីស្តីអំពីការគ្រប់គ្រងអាវុធរវាងអាមេរិកនិងរុស្ស៊ីនោះទេ ប៉ុន្តែលោក​ក៏បានស្នើថាចិនគួរតែចូលរួមក្នុងកិច្ចចរចានេះផងដែរ។

លោក John Bolton បានលើកច្បាស់ថានាពេលបច្ចុប្បន្ន ប្រទេស​ចិន​កំពុង​អភិវឌ្ឍ​សមត្ថភាព​នុយក្លេអ៊ែរ​របស់​ខ្លួន​។ នោះគឺជាមូលហេតុមួយក្នុងចំណោមមូលហេតុដែល អាមេរិក​កំពុង​ស្វែង​រក​វិធី​បង្កើន​ប្រព័ន្ធ​ការ​ពារ​មីស៊ីល​ថ្នាក់​ជាតិនៅអាមេរិក។ សម្រាប់រុស្ស៊ីវិញ ការចូលរួមរបស់ចិន​នៅក្នុងកិច្ចចរចានេះពិត​ជាសមហេតុសម ផល។​ គួ​របញ្ជាក់ថា នាថ្ងៃទី ​២ ខែកុម្ភៈ អាមេរិក​បាន​ឈប់​គោរព​ជាផ្លូវ​ការចំពោះ​សន្ធិសញ្ញា​កង​កម្លាំង​នុយក្លេអ៊ែរ​រយៈចម្ងាយ​មធ្យម (INF) ហើយចាប់ផ្តើមដំណើរការនៃការដ​កខ្លូនចេញពីសន្ធិស​ញ្ញានេះផង​ដែរ។ ដំណើរ​​ការ​នេះនឹងត្រូវបានបង្ហើយក្នុងរយៈពេល ៦ ខែ។ មិនយូរប៉ុន្មានទេ​ នាថ្ងៃដដែលនេះប្រធានាធិបតីរុស្ស៊ី លោក​ Vladimir Putin បានប្រកាស ថារុស្ស៊ីក៏​ឈប់គោរពតាម​សន្ធិសញ្ញា I​NF ដើម្បី​ឆ្លើយ​តប​ទៅនឹង​កាយ​វិការ​របស់​​អាមេរិក​វិញ៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 


top