យោងតាមមន្ត្រីសហរដ្ឋ ប្រទេសទាំង ១៩ នេះត្រូវបានទីក្រុង វ៉ាស៊ីនតោន ហាមឃាត់ មិនឱ្យដាក់ពាក្យសុំឋានៈនៅ ស្ថាប័នសេវាកម្មអន្តោប្រវេសន៍ និងសញ្ជាតិអាមេរិក (USCIS) ចាប់តាំងពីខែមិថុនាមក។ បញ្ជីនេះ រួមមាន៖ អាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា ឆាដ កុងហ្គោ ហ្គីណេ-ប៊ីសៅ អេរីទ្រា (Eritrea) ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ យ៉េមែន ប៊ូរុនឌី គុយបា ឡាវ សៀរ៉ាលេអូន តូហ្គោ ទួរមេនីស្ថាន និងវេណេហ្ស៊ុយអេឡា។
ក្នុងបរិបទនៃការរឹតបន្តឹងការធ្វើអន្តោប្រវេសន៍យ៉ាងខ្លាំងក្លា រដ្ឋបាលរបស់លោកប្រធានាធិបតី Trump ក៏បានស្នើឲ្យពិនិត្យឡើងវិញនូវប័ណ្ណបៃតងទាំងអស់ដែលផ្តល់ឱ្យពលរដ្ឋនៃប្រទេសចំនួន ១៩ ខាងលើ។ USCIS ត្រូវបានអនុញ្ញាតឱ្យចាត់ទុក "កត្តាជាក់លាក់សម្រាប់ប្រទេសនីមួយៗ" ជាពិន្ទុះដកដ៏សំខាន់នៅពេលពិនិត្យមើលឯកសារ។ ក្រសួងសន្តិសុខផ្ទៃក្នុងក៏បានប្រកាសពីការពិនិត្យឡើងវិញនូវករណីសិទ្ធិជ្រកកោនទាំងអស់ដែលត្រូវបានអនុម័តដោយរដ្ឋបាលរបស់អតីតប្រធានាធិបតី លោក Joe Biden៕