ប្រធានាធិបតីអាមេរិកលោក Donald Trump នាថ្ងៃទី ២៧ ខែមិថុនា បានប្រកាសដោយការភ្ញាក់ផ្អើលថា បញ្ចប់ការចរចាពាណិជ្ជកម្មទាំងស្រុង ជាមួយប្រទេសកាណាដា ដោយការចោទប្រកាន់ថា ប្រទេសនេះជា "ប្រទេសពិបាកធ្វើជំនួញជាមួយ"។
ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ថ្លែងក្នុងអំឡុងសន្និសីទកាសែតនៅសេតវិមានក្នុងរដ្ឋធានី Washington DC កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ (រូបថត៖ REUTERS/Ken Ceden)
ប្រធានាធិបតីអាមេរិកលោក Donald
Trump នាថ្ងៃទី ២៧ ខែមិថុនា បានប្រកាសដោយការភ្ញាក់ផ្អើលថា
បញ្ចប់ការចរចាពាណិជ្ជកម្មទាំងស្រុង ជាមួយប្រទេសកាណាដា ជាមួយការចោទប្រកាន់ថា
ប្រទេសនេះជា "ប្រទេសពិបាកធ្វើជំនួញជាមួយ"។
សម្រេចចិត្តរបស់លោកប្រធានាធិបតី
Trump បាននាំចេញបន្ទាប់ពីប្រទេសកាណាដាបានប្រកាសជាផ្លូវការ
អំពីការអនុវត្តពន្ធលើសេវាកម្មឌីជីថល (DST) លើក្រុមហ៊ុនបច្ចេកវិទ្យា
រួមទាំងសាជីវកម្មធំៗ ជាច្រើនរបស់សហរដ្ឋអាមេរិកដូចជា Amazon, Google និង Meta។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម Truth Social ប្រធានាធិបតីអាមេរិកក៏បានចោទប្រកាន់កាណាដាថា
បានយកពន្ធរហូតដល់ ៤០០%
លើផលិតផលទឹកដោះគោដែលនាំចូលពីសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនឆ្នាំហើយថា
ការវាយពន្ធឌីជីថលគឺជា"ការវាយប្រហារដោយផ្ទាល់លើសហរដ្ឋ អាមេរិក"។
សេចក្តីសម្រេចចិត្តរបស់លោកប្រធានាធិបតី
Donald Trump ប្រថុយនឹងការធ្លាក់ចុះទំនាក់ទំនងជាមួយកាណាដាទៅក្នុងវិបត្តិថ្មីមួយ
ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ទំហំពាណិជ្ជកម្មទ្វេភាគីជាង ៧៥០
ពាន់លានដុល្លារក្នុងមួយឆ្នាំ៕