ព័ត៌មាន

អាមេរិកនិងវៀតណាមជម្រុញកិច្ចសហប្រតិបត្តិការថ្នាក់តំបន់

នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ គណៈប្រតិភូវៀតណាមបានជួប ធ្វើការជាមួយក្រសួងការបរទេសនិងក្រសួងពាណិជ្ជកម្មអាមេរិក សំដៅផ្លាស់ប្តូរនូវខ្លឹមសារជាក់ស្តែងមួយចំនួនស្តីពីគោលនយោបាយនិងគំនិតច្នៃប្រឌិតថ្មីសម្រាប់ជម្រុញកិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋានរវាងវៀតណាមជាមួយអាមេរិក។ តាង នាមគណៈប្រតិភូវៀត ណាម ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung បានអះអាងថា តំបន់នានារបស់វៀតណាមចាត់ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយអាមេរិកជាប្រភពកម្លាំងសំខាន់ ដើម្បី​ការធ្វើឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្ម។

រីឯភាគីអាមេរិកវិញ ឧបការីរងរដ្ឋមន្ត្រីការបរទេស លោក Patric Murphy បានអះអាងថា អាមេរិកយកចិត្តទុកដាក់បង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ បណ្តាបញ្ហាសកលលោកនិងការជួបប្រាស្រ័យប្រជាជនផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

top