ព័ត៌មាន

អាមេរិកនិងចិនប្រឈមនឹងការខ្វែងគំនិតគ្នាយ៉ាងជ្រាលជ្រៅអំពីពាណិជ្ជកម្ម


 (ប្រភព៖ Reuters/Yuri Gripas/File Photo)

 នាថ្ងៃទី៣០ ខែមករា ឆ្នាំ​២០១៩ អាមេរិកនិងចិនបានអនុវត្តន៍​រង់ចរចាដ៏សំខាន់អំពីពាណិជ្ជកម្ម ក្នុងបរិបទ ដែល​មាន​ការខ្វែងគំនិតគ្នាយ៉ាងជ្រាលជ្រៅជា​ច្រើន ពាក់ព័ន្ធនឹងការទាម​ទារ របស់​ទីក្រុង​វ៉ាស៊ីន​តោន​ចំពោះ​ទីក្រុង​ប៉េកាំង ​អំពីការធ្វើកំណែទម្រង់រចនាសម្ព័​ន្ធសេដ្ឋកិច្ច បង្កឧបស​គ្រឲ្យប្រទេស​មហា​អំណាច​ជួរមុខ​ទាំងពីរ​លើពិភពលោកទទួលបានកា​រព្រមព្រៀងមួយ​ មុន​ពេលអាមេរិកតម្លើងពន្ធ​នាថ្ងៃទី​ ២ ខែ​មិនា​ខាង​មុខ​។
 
នេះ​គឺជាកិច្ចប្រជុំកំពូលបំផុតរវាងភាគីទាំងពីរនៅសេតវិមាន ចាប់តាំងពីពេល​ប្រធានាធិបតី​អាមេរិក​ លោក Donald Trump និង​ប្រធាន​រដ្ឋចិន​លោក Xi Jinping បានឯកភាពគ្នាផ្អាកសង្គ្រាមពាណិជ្ជ​កម្មក្នុង​រយៈពេល ៩០ ថ្ងៃ ចាប់​ពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១៨ កន្លង​ទៅ ដើម្បីភាគីទាំងពីរចរចា​អំពីការព្រមព្រៀ​ង សំដៅបញ្ចប់​ភាព​តាន​តឹង​ដែល​កើនឡើងជាច្រើនខែក​ន្លងទៅ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 


top