ព័ត៌មាន

អាមេរិកនិងចិនចាប់ផ្តើមវង់ចរចាពាណិជ្ជកម្មនៅប៉េកាំង


 តំណាងពាណិជ្ជកម្មអាមេរិកលោក Robert Lighthizer ឧបនាយករដ្ឋមន្ត្រីចិនលោកLiu He និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកលោក Steven Mnuchin (ខាងឆ្វេង) នៅកិច្ចចរចាពាណិជ្ជកម្មថ្មីនៅទីក្រុងប៉េកាំងប្រទេសចិន (រូបថត: THX / TTXVN)​
 

 នា​សប្តាហ៍ខាង​មុខ ឧបនាយករដ្ឋមន្ត្រីចិន លោក Liu Heនឹងទៅ​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​ចូល​រួមវង់​ចរចា​ជាបន្ត​ ដែលត្រូវបានចាត់ទុកថាជាវង់ចរចាចុងក្រោយនៃដំណើរ​ការចរចា។
 
នាថ្ងៃទី១ ​ខែឧសភា ឆ្នាំ​២០១៩​ ចិននិង​សហរដ្ឋ​អាមេរិក​បាន​ចាប់​ផ្តើម​វ​ង់​ចរចា​ពាណិជ្ជកម្ម​ថ្មីនៅរដ្ឋធានី​ប៉េកាំង។​ ក្រុមចរចាររបស់សហរដ្ឋអាមេរិក ដឹកនាំដោ​យរដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក  St​even Mnuchin និងតំណា​ង​ពាណិជ្ជកម្ម​ លោក Robert Lighthizer ។
 
ភាគីទាំង​ពីរនឹងធ្វើការពិភាក្សាពេញមួយថ្ងៃ។ មុននេះរដ្ឋមន្ត្រី Mnuchin បាននិយាយថា​ភាគីទាំងពីរ​បាន​ទទួល​អាហារការ​ងារពេលល្ងាច " ដ៏ល្អប្រសើរ" នៅពេលដែលក្រុម​ចរចាអាមេរិក​បានមក​ដល់​ក្រុង​ប៉េកាំង​នាថ្ងៃទី​ ៣០ ខែមេសា។ បន្ទាប់ពីកិច្ចចរចានេះ នាសប្តាហ៍ខាងមុខ ឧ​បនាយករដ្ឋមន្ត្រីចិន លោ​ក​ Liu Heនឹងទៅកាន់​រដ្ឋធានីវ៉ា​ស៊ីនតោនដើម្បីចូលរួមវ​ង់ចរចាជាបន្ត ​ដែលត្រូវបាន​ចាត់ទុកថា​ជាវង់ចរចា​ចុងក្រោយ​នៃដំណើរ​ការចរចា​ផង​ដែរ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top