
អាមេរិកនិងកូរ៉េខាងត្បូងត្រៀមរៀបចំឲ្យជំនួបកំពូលជាមួយ ស.ប.ប.ក.
ថ្លែងមតិនៅសន្និសីទកាសែតប្រចាំខែនាថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៨ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert បានសង្កត់ធ្ងន់ទៅលើការលុបបំបាត់នុយក្លេអ៊ែរលើឧបទ្វីបកូរ៉េនឹងជាខ្លឹមសារជួរមុខក្នុងរបៀបវារៈនៃជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងថ្នាក់ដឹកនាំស.ប.ប.ក. លោក Kim Jong Un ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែមិថុនាខាងមុខ។ មុននេះ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅអាមេរិក លោក Cho Yoon-je និងឧបការីស្តីទីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកតំបន់អាស៊ីបូព៌ា លោកស្រី Susan Thornton បានមានការពិភាក្សានៅវ៉ាស៊ីនតោន។ ទាក់ទិនដល់កូរ៉េខាងជើង នាថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៨ ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹម ស.ប.ប.ក. (KCNA) បានឲ្យដឹងថា៖ ក្រុមសិល្បករចិនមួយនឹងចូលរួមមហោស្រពសិល្បៈមិត្តភាពនិទាឃរដូវខែមេសាលើកទី ៣១ នៅកូរ៉េខាងជើង៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម