ព័ត៌មាន

អាមេរិកជឿជាក់លើភាពស្មោះត្រង់របស់ចិននៅក្នុងបញ្ហាពាណិជ្ជកម្ម

នាថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០១៨ ប្រធានាធិបតីអាមេរិកលោក Donald Trump បានសម្ដែងជំនឿជាក់ថា ប្រធានរដ្ឋចិនលោក Xi Jinping មានភាពស្មោះត្រង់ក្នុងការចរចាអំពីបញ្ហាពាណិច្ជកម្ម នៅខាងក្រៅកិច្ចប្រជុំកំពូលនៃក្រុម​ខឿន​សេដ្ឋកិច្ចអភិវឌ្ឍន៍ ដែលទើបលេចចេញជួរមុខនៅលើពិភពលោក (G20) កន្លងទៅ។

ប្រធានាធិបតីអាមេរិកលោក Donald Trumpនិង ប្រធានរដ្ឋចិនលោក Xi Jinping (TTXVN)

តាមរយៈបណ្ដាញសង្គម Twitter លោក Trump បានអះអាងថា ក្រុងប៉េកាំងបានបញ្ជូន "សញ្ញាដ៏ខ្លាំង" តាំងពីជំនួបនេះ។ លោកបានសម្តែងជំនឿកជាក់ថាលោកប្រធានរដ្ឋចិន Xi Jinping យល់ដឹងច្បាស់អំពីអ្វីដែលលោកបាននិយាយនៅក្នុងជំនួបប្រវត្តិសាស្ត្រនេះរវាងថ្នាក់ដឹកនាំចិននិងអាមេរិក។

មុននេះ នាថ្ងៃទី១ ខែធ្នូ នៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅក្នុងរដ្ឋធានី Buenos Aires នោះ ថ្នាក់ដឹកនាំអាមេរិកនិងចិនបានឯកភាពគ្នាក្នុងការពន្យាពេលតំឡើងពន្ធ ខណៈដែលប្រទេសទាំងពីរកំពុងចរចាសំដៅទទួល​បានកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងរយៈពេល ៩០ ថ្ងៃ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top