ព័ត៌មាន

អាមេរិកចាប់ផ្តើមដំណាក់កាលទីពីរនៃផែនការបញ្ឈប់ជម្លោះនៅតំបន់ហ្គាហ្សា

រដ្ឋាភិបាលសហរដ្ឋអាមេរិកថ្ងៃទី ១៤ ខែមករា បានប្រកាសចាប់ផ្តើមដំណាក់កាលទីពីរនៃផែនការបញ្ឈប់ជម្លោះនៅតំបន់ហ្គាហ្សា។

ប្រជាជនប៉ាឡេស្ទីនដើរកាត់អគារដែលត្រូវបានបំផ្លាញនៅក្នុងទីក្រុងហ្គាហ្សា ថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៦។ រូបថត៖ REUTERS/Dawoud Abu Alkas

ការចាប់ផ្តើមដំណាក់កាលទីពីរមានន័យថា សហរដ្ឋអាមេរិក និងក្រុមអ្នកសម្របសម្រួលជាដៃគូ នឹងប្រឈមមុខនឹងបញ្ហាប្រឈមកាន់តែស្មុគស្មាញ រួមទាំងការរំសាយអាវុធរបស់ក្រុមហាម៉ាស និងការដាក់ពង្រាយកម្លាំងរក្សាសន្តិភាពអន្តរជាតិនៅតំបន់ហ្គាហ្សា។ នៅលើបណ្តាញសង្គម លោក Steve Witkoff បេសកជនពិសេសរបស់ប្រធានាធិបតី Donald Trump បានឲ្យដឹងថា ដំណាក់កាលទីពីរនឹងផ្តោតលើការបង្កើតរដ្ឋបាលអន្តរកាលរបស់ជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ខណៈពេលដែលក៏ចាប់ផ្តើមដំណើរការរំសាយអាវុធ និងការស្ថាបនាឡើងវិញនៅក្នុងតំបន់ផងដែរ។

យោងតាមសេចក្តីថ្លែងការណ៍រួមរបស់ក្រុមអ្នកសម្របសម្រួល អេហ្ស៊ីប កាតា និងទួរគី រដ្ឋបាលអន្តរកាលនៅតំបន់ហ្គាហ្សា នឹងមានសមាជិកចំនួន ១៥នាក់ ដឹកនាំដោយអតីតអនុរដ្ឋមន្ត្រីនៅក្នុងរដ្ឋប៉ាឡេស្ទីន លោក Ali Shaath៕


top