អាមេរិក អូស្ត្រាលី ជប៉ុន និងឥណ្ឌាប្តេជ្ញា ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការធានាសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើត និងសមុទ្រ Hoa Tung

ក្រុមសន្ទនាសន្តិសុខ "ចតុភាគី" រួមមានអូស្ត្រាលី អាមេរិក ជប៉ុន និងឥណ្ឌា បានប្តេជ្ញា ពង្រឹងកិច្ចសហប្រតិបត្តិឲ្យបានស៊ីជំរៅថែមទៀត ដើម្បីធានាសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើតនិងសមុទ្រ Hoa Tung ហើយបានសន្យាថា នឹងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាងទៀត ជាមួយបណ្តាប្រទេសនៅតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ក្នុងការអភិរក្សប្រភពធនធានសមុទ្ររបស់ខ្លួន។

រដ្ឋមន្ត្រីការបរទេសអាមេរិក អូស្ត្រាលី ឥណ្ឌា និងជប៉ុន ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Melbourne អូស្ត្រាលី ថ្ងៃទី ១១ ខែកុម្ភៈ។ (រូបថត៖AFP/TTXVN)

 

នៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស "ចតុភាគី" ដែលមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Marise Payne រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar និងរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi នៅទីក្រុង Melbourne (អូស្ត្រាលី) នៅថ្ងៃទី ១១ ខែកុម្ភៈ ភាគីទាំងបួនបានអះអាងថា ច្បាប់អន្តរជាតិ សន្តិភាពនិងសន្តិសុខក្នុងវិស័យនាវាចរណ៍ គឺជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍន៍និងវិបុលភាពនៃតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក; ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុលោមតាមច្បាប់អន្តរជាតិ ជាពិសេសបានឆ្លុះបញ្ចាំងនៅក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសន្តិសុខដែនសមុទ្រ រួមទាំងនៅសមុទ្រខាងកើត និងសមុទ្រ Hoa Tung

ក្រុមប្រទេសចតុភាគីបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ពង្រឹងការចូលរួមយ៉ាងស៊ីជំរៅថែមទៀតជាមួយដៃគូក្នុងតំបន់ ព្រមទាំងតាមរយៈការលើកកំពស់សមត្ថភាព និងជំនួយបច្ចេកទេស ដើម្បីបង្កើនការយល់ដឹងលើវិស័យនាវាចរណ៍; ជួយដៃគូទាំងនេះ ក្នុងការអភិវឌ្ឍន៍ធនធានឈូងសមុទ្រ ឲ្យសមស្របទៅនឹង UNCLOS ១៩៨២; ធានាសេរីភាពនាវាចរណ៍ និងអាកាសចរណ៍; ដោះស្រាយបញ្ហាប្រឈមនានា ដូចជាការធ្វើនេសាទខុសច្បាប់ ទន្ទឹមនឹងនេះ លើកកម្ពស់សុវត្ថិភាពនិងសន្តិសុខនៃបណ្តាញទំនាក់ទំនងលើសមុទ្រផងដែរ៕​

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


top