ព័ត៌មាន

អាមរិកនិងចិនបន្តការចរចាដោះស្រាយជំលោះពាណិជ្ជកម្ម


ទីប្រឹក្សាសេដ្ឋកិច្ចជួមុខរបស់សេតវិមាន លោក Larry Kudlow 

ទីប្រឹក្សាសេដ្ឋកិច្ចជួមុខរបស់សេតវិមាន លោក Larry Kudlow បានប្រកាសថា៖ អាមេរិកនិងចិនបានបន្តការចរចា សំដៅស្វែងរកដំណោះស្រាយសម្រាប់ជម្លោះរវាងប្រទេសទាំងពីរ។ នាថ្ងៃទី ៧ ខែកញ្ញា លោក Larry Kudlow បានឲ្យដឹងថា មជ្ឈដ្ឋានមន្ត្រីនៃប្រទេសទាំងពីរកំពុងបន្តការចរចា ព្រមទាំងសម្ដែងក្ដីសង្ឈឹមថា វ៉ាស៊ីនតោននិងប៉េកាំងអាចរកឃើញដំណោះស្រាយយ៉ាងឆាប់រហ័ស។

នាថ្ងៃដដែល ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមកំហែងយកពន្ធលើទំនិញទាំងអស់ដែលនាំចូលពីចិន។ ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននៅទីក្រុង Fargo រដ្ឋ Dakota ភាគខាងជើងនោះ លោក Donald Trump បានសង្កត់ធ្ងន់ថា" ខ្ញុំកំពុងពិចារណយកពន្ធទៅលើបរិមាណទំនិញបន្ថែមទៀត ដោយមានតម្លៃ 267 ពាន់លានដុល្លារអាមេរិក ដែលនាំចូលពីចិន ប្រសិនបើខ្ញុំចង់បានផងដែរ"៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top