ព័ត៌មាន

អាណិកជន​​វៀតណាម​នៅ​បារាំង ​ប្រារព្ធ​ពិធី​ “និទាឃរដូវ​នៃ​ស្រុក​កំណើរ​”

នាយប់ថ្ងៃទី ២៧ ខែមករា នៅទីក្រុងប៉ារីស ស្ថានទូតវៀតណាមប្រចាំនៅបារាំងបានរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ក្រោមប្រធានបទ “និទាឃរដូវនៃស្រុកកំណើត” តាមទម្រង់ទាំងពី ដោយផ្ទាល់ផងនិងតាមអ៊ីនធឺណិតផង។

ការសម្តែងសិល្បៈនៅក្នុងកម្មវិធី។ (រូបថត៖ VOV)


កម្មវិធីនេះមានវត្តមានរបស់អាណិកជនវៀតណាមប្រមាណ ៥០ នាក់ ដែលជាតំណាងសមាគមន៍ជនវៀតណាមនៅបារាំង មិត្តភក្តិបារាំង ក៏ដូចជាកម្មាភិបាលស្ថានទូតវៀតណាម និងស្ថាប័នតំណាងវៀតណាមនៅបារាំងផងដែរ។ ទន្ទឹមនឹងនេះ មានទីតាំងផ្សាយផ្ទាល់ជិត ២០កន្លែង នៅតាមតំបន់ជាច្រើនទូទាំងប្រទេសបារាំង ដូចជា Marseille Lyon Rennes Lille Vitré ជាទីកន្លែងដែលមានជនជាតិវៀតណាមមួយចំនួនធំរស់នៅ ក៏ដូចជានិស្សិតវៀតណាមកំពុងសិក្សារៀនសុត្រផងដែរ។ ជាពិសេស ឆ្នាំនេះជាលើកដំបូងដែលសមាគមជនវៀតណាមនៅព័រទុយហ្គាល់ក៏បានចូលរួមដែរ។

ថ្លែងសុន្ទរកថាស្វាគមន៍ចំពោះប្រជាអាណិកជនវៀតណាម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang បានសង្កត់ធ្ងន់ថា នៅពេលបុណ្យតេតនិងរដូវផ្ការីកមកដល់ម្តងៗ គឺជាពេលវេលាដ៏ពិសិដ្ឋសម្រាប់ប្រជាជនវៀតណាមគ្រប់រូប ជាឱកាស ជួបជុំជាមួយក្រុមគ្រួសារ ញាតិមិត្ត ដើម្បីទុកឆ្នាំពោរពេញទៅដោយការលំបាក់ ឧបសគ្គនៅមួយអន្លើសិន ឈានចូលឆ្នាំថ្មីកាន់តែជោគជ័យ។ កម្មវិធីបុណ្យតេត “និទាឃរដូវនៃស្រុកកំណើត” រៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំនៅបារាំង គឺជាការតបស្នងសង់គុណលើបំណងប្រាថ្នានិងទឹកចិត្តរបស់អាណិកជនវៀតណាមនៅឆ្ងាយពីស្រុកកំណើត ដែលតែងតែឆ្ពោះទៅមាតុភូមិនិងក្រុមគ្រួសារ ដោយបានរក្សាតម្លៃវប្បធម៌ខាងស្មារតី ប្រពៃណីដ៏ល្អប្រសើររបស់ប្រទេសជាតិផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

  


top