អាណិកជនចំនួន ៨០ នាក់ មកពី ២២ ប្រទេសនិងតំបន់ផ្សេងៗ លើពិភពលោក បានចូលរួមដំណើរការនៅផ្លូវសមុទ្រពិសេសមួយ មកសួសុខទុក្ខកងទ័ពនិងប្រជាជនរស់នៅស្រុកកោះទ្រឿងសា (Truong Sa) (ខេត្តខាញ់ហ័រ (Khanh Hoa) )។ ដំណើរការនេះ ដែលបានរៀបចំដោយគណៈកម្មាធិការរដ្ឋ ទទួលបន្ទុកអាណិកជនវៀតណាមរស់នៅបរទេសសហការជាមួយកងទ័ពជើងទឹកចំណាយពេល ១១ ថ្ងៃ ដើម្បីមកទស្សនាកោះចំនួន ១៤ និងស្ថានីយ៍ DK1។
កាលពីមុន បងប្អូនអាណិកជនវៀតណាមអាចមើលកោះទ្រឿងសា (Truong Sa) នៅលើផែនទី ប្រទេសជាតិតែប៉ុណ្ណោះ នាសព្វថ្ងៃនេះ ពួកគេអាចមើលឃើញផ្ទាល់ភ្នែកការលេចចេញដ៏អង់អាចក្លាហាននូវប្រជុំកោះនេះស្ថិតនៅកណ្តាលសមុទ្រខាងកើតដ៏ធំល្វឹងល្វើយ។ ក្នុងសមាសភាពមកទស្សនាទ្រឿងសា (Truong Sa) លើកនេះមានលោកស្រី ទ្រឿងគីមអាញ់ (Truong Kim Anh) អតីតទីប្រឹក្សាការបរទេសសហគមន៍ប្រជាជនអាស៊ីនៃក្រសួងយុត្កិធម៌អាមេរិក។ នៅពេលមកដល់កោះទ្រឿងសា (Truong Sa) បានមើលឃើញផ្ទាល់ភ្នែកជីវភាពរបស់កងទ័ពនិងប្រជាជន ដែលរស់នៅបណ្តាកោះនេះ លោកស្រីបានរំភើបចិត្តនិងនិយាយឲ្យដឹងថា “អាណិកជនវៀតណាមយើងខ្ញុំបានមកទស្សនាកោះទ្រឿងសា (Truong Sa) លើកនេះ ដែលយល់ច្បាស់លាស់ទ្រឿងសា (Truong Sa) គឺជាសាច់ឈាមមួយផ្នែករបស់ប្រទេសវៀតណាម។
ទោះបីមានអាយុ ៧០ ឆ្នាំនិងនេះគឺជាលើកទី ៣ មកទស្សនាកោះទ្រឿងសា (Truong Sa) ក៏ដោយ ប៉ុន្តែអ្នកយកព័ត៌មាន ង្វៀនភឿងហ៊ុង (Nguyen Phuong Hung) អាណិកជនវៀតណាមនៅអាមេរិក និងជា និពន្ធនាយកនៃស្ថានីយ៍ទូរទស្សន៍ KBC បរទេស នៅតែ“យកចិត្តទុកដាក់”លើប្រធានបទសមុទ្រនិងកោះវៀតណាម។ ក្នុងតំណាក់និមួយៗនៃដំណើរការទស្សនាលើផ្លូវសមុទ្រនេះ លោកបានថតរូបបង្កប់នូវមនោសញ្ចេតនារបស់អាណិកជនជាមួយកងទ័ពនិងប្រជាជនរស់នៅលើកោះដែលមាន ខ្យល់និងរលកសមុទ្រ។
អត្ថបទ៖ហឿជុង រូបថត៖ ង្វៀនឡឹន