ព័ត៌មាន

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញទទួលពានរង្វាន់ជាអាកាសយានដ្ឋានល្អបំផុតនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញទើបតែត្រូវបានទទួលបានមជ្ឈមណ្ឌលអាកាសចរណ៍អាស៊ី-ប៉ាស៊ីហ្វិក (CAPA) ប្រគល់ជូនពានរង្វាន់«អាកាសយានដ្ឋានល្អបំផុតនៅតំបន់អាស៊ី - ប៉ាស៊ីហ្វិក ឆ្នាំ២០១៩» ដោយមានកំណើនខ្ពស់ក្នុងការការដឹកជញ្ជូនអ្នកដំណើរ និងទំនិញក្នុងប៉ុន្មានឆ្នាំនាពេលថ្មីៗនេះ។


អាកាសយានដ្ឋានអន្តរជាតិភ្នំពេញទទួលពានរង្វាន់ជាអាកាសយានដ្ឋានល្អបំផុតនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (រូបថត៖ vov.vn)

ពានរង្វាន់នេះត្រូវបានប្រគល់ជូនក្នុងឱកាសនៃសន្និសីទអាកាសចរណ៍អាស៊ីដែលត្រូវបានរៀបចំឡើងដោយ CAPA នៅប្រទេសសិង្ហបុរីកាលពីសប្តាហ៍មុន។ ប្រធាន CAPA លោក Emeritus Peter Harbison បានកត់សម្គាល់ពីកំណើនយ៉ាងខ្លាំងក្លានៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញក្នុងដំណាក់កាលឆ្នាំ ២០១៥ ​-​២០១៨​ ដោយមានចំនួនអ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានមានការកើនឡើង ៥០% ហើយការដឹកជញ្ជូនទំនិញបានកើនឡើងទ្វេដង។ យោងតាមការព្យាករណ៍បានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនឹងទទួលភ្ញៀវទេសចរចំនួន ៦ លាននាក់នៅឆ្នាំនេះ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top