ព័ត៌មាន

អភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកស្ទួយជីវភាពខាងសម្ភារៈ ស្មារតីរបស់ជនជាតិភាគតិច

ទិដ្ឋភាពនៃសិក្ខាសាលា។ (រូបថត៖ baotainguyenmoitruong.vn)
 

អភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកស្ទួយជីវភាពខាងសម្ភារៈ ស្មារតីរបស់ជនជាតិភាគតិច

ថ្លែងនៅសិក្ខាសាលា អនុប្រធានប្រចាំការនៃរដ្ឋសភាវៀត ណាម លោកស្រី Tong Thi Phong បានលើកសំណើថា៖ “សិក្ខាសាលាចាំបាច់ត្រូវពិភាក្សាយ៉ាងហ្មត់ចត់អំពីការអភិរក្សនិងការ ពង្រីកវប្បធម៌ ដោយផ្សាភ្ជាប់នឹងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្រោយពី សិក្ខាសាលានេះ យើងនឹងមានកម្មវិធីជាក់ស្ដែងជាច្រើន សំដៅបំផុសឡើង មោទនភាពរបស់បងប្អូនជនជាតិភាគតិច ដើម្បីបន្តថែរក្សានិងពង្រីកអត្ត សញ្ញាណវប្បធម៌ដ៏វិសេសវិសាលរបស់ខ្លួន រួមជាមួយការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនិងការការពារសន្តិសុខ។ ក្រៅពីបញ្ហាហូបចុក សម្លៀកបំពាក់ ផ្ទះ សម្បែង និងជីវភាពខាងសម្ភារៈនោះ គឺត្រូវតែយកចិត្តទុកដាក់ដល់វប្បធម៌ ផងដែរ។ វប្បធម៌ Tay Nguyen ខុសពីតំបន់ផ្សេងៗទៀត ដោយសារវាផ្សា ភ្ជាប់នឹងសន្តិសុខ នឹងជីវភាពរស់នៅរបស់ប្រជាជន ហេតុដូច្នេះចាំបាច់ត្រូវ ការពារសន្តិសុខឲ្យបានល្អបំផុត”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top