ព័ត៌មាន

អភិវឌ្ឍសហគ្រាសក្រោយជំងឺ Covid-19

នេះជាប្រធានបទនៃសិក្ខាសាលាដែលបានរៀបចំឡើងដោយ សមាគមន៍​អភិវឌ្ឍកិច្ច​សហប្រតិបតិ្ត​ការ​សេដ្ឋកិច្ច​វៀត​ណាម​-អាស៊ានកាល ពីព្រឹកថ្ងៃទី១០ មិ​ថុនា ​នៅទីក្រុងហាណូយ។
 
 បណ្ដាអ្នក​ជំនាញនៅសិក្ខា សាលាបានចាត់ទុកថា ដើម្បីជួយសង្គ្រោះសហគ្រាសក្រោយជំងឺ Covid-19 រដ្ឋាភិបាល​វៀត​ណាម​ត្រូវការ​ចេញ​ប្រកាស​គោលនយោបាយ​ឧបត្ថម្ភ​បន្ទាន់នាពេល​មុខនេះ ដើម្បី​លើកទឹក​ចិត្តការវិនិយោគ​ឯកជន​ក្នុង​ប្រទេស ទាក់ ទាញទុន FDI ជំរុញការនាំចេញ បើកការចំ​ណាយ ទុនវិនិយោគសាធារណៈ​ និងលើក​ទឹកចិត្ត​ការប្រើ​ប្រាស់ទំនិញក្នុងប្រទេសផងដែ​រ។ ចំពោះដំណោះ ស្រាយដ៏យូរអង្វែងនោះ គឺកែទម្រង់របៀ​បរបប បន្តផ្ដោត​សំខាន់ទៅលើការ​ បណ្ដុះបណ្ដាលធនធានមនុស្ស អភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិ​ទ្យាថ្មីៗ​និងជំរុញ ការច្នៃ​ប្រឌិត​។
 
បណ្ដាអ្នកជំនាញក៏បានសង្ឃឹមថា ការងារកែទម្រង់បែបបទរដ្ឋបាល កែល​ម្អប​រិយាកាស​អាជីវកម្ម​នឹងត្រូវ​បាន​អនុវត្ត​យ៉ាងជាក់​ស្ដែងនាពេលខាងមុខ សំដៅបង្កើតកម្លាំងចលករសម្រា​ប់សេដ្ឋកិច្ច​ក្រោយជំងឺ Covid-19 ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top