ព័ត៌មាន

អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពផ្នែកស្រូវអង្ករនៅវាលសណ្តទន្លេ Cuu Long

នាព្រឹកថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុង Long Xuyen ខេត្ត An Giang នាយករដ្ឋ​មន្ត្រី​រដ្ឋាភិបាល​វៀត​ណាម លោក Nguyen Xuan Phuc បាន​អញ្ជើញ​ជា​អធិបតី​សន្និ​សីទ ស្តីពីដំណោះ​ស្រាយ អភិវឌ្ឍន៍​និរន្តរភាព​ផ្នែក​ស្រូវ​​អង្ករ​​នៅ​​វាលសណ្ត​ទន្លេ Cuu Long។ នាបច្ចុប្បន្ន វាល សណ្តរទន្លេ Cuu Long កំពុង​ស្រូបយក​៩០% នៃ​បរិមាណ​​អង្ករ​នាំចេញ​ទូទាំង​ប្រទេស ហើយ​មានវត្តមាន​នៅទីផ្សារ​អន្តរជាតិ ចំនួន១៥០ក្នុង​នោះ​សំខាន់បំផុត​គឺទីផ្សារ​ចិន។
 


ឧបនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទស្សនាស្តង់តាំងបង្ហាញអង្ករនៅសន្និសីទ

អញ្ជើញ​ថ្លែងមតិក្នុងសន្និសីទនេះ លោក Nguyen Xuan Phuc មានបំណងថា អ្នកវិទ្យាសាស្ត្រ អ្នកគ្រប់គ្រង និង​សហគ្រាសនានាគប្បីមា​នមតិស្មោះត្រង់ ដើម្បី​​កសាង​ពាណិជ្ជសញ្ញា​អង្កវៀតណាម ឆ្ពោះទៅការអភិវឌ្ឍន៍​ប្រកប​ដោយ​​និរន្តរភាព​​ ផ្នែកស្រូវអង្ករវៀតណាម។ ​លោកអញ្ជើញមានប្រសាសន៍ថា៖   

​“យើង​កំពុងកសាងពាណិជ្ជសញ្ញា អង្ករវៀតណាម​អភិវឌ្ឍន៍និរន្តរភាព។ កសិកម្មវៀតណាម សុវត្ថិភាព​ម្ហូប​អាហារ​។ ​គប្បីផ្លាស់​​ប្តូរ​ទស្សនៈ​បរិមានឆ្នាំ​ក្រោយ​ខ្ពស់​ជាងឆ្នាំ​មុន ប៉ុន្តែតម្លៃនិង​ប្រសិទ្ធភាពទាប​ហើយ​គ្មាន​ពាណិជ្ជ​សញ្ញា។ ​ស្មារតី​គឺបញ្ហា​ពាណិជ្ជសញ្ញា គុណភាព​និង​សុវត្ថិភាពម្ហូបអាហារ”។

​នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានគាំទ្រចំពោះការដែល​ក្រសួង​ឧស្សាហ-​ពាណិជ្ជកម្ម​លុប​ចោល​ការ រៀបចំ​ផែនការសហគ្រាសឯកជនចូល ​រួមការ​នាំចេញអង្ករផង​ដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​​វៀតណាម​​
 


top