ព័ត៌មាន

អភិវឌ្ឍន៍ទេសចរណ៍សមុទ្រ ទាញយកចំណុចខ្លាំងនៃទេសចរណ៍ភាគកណ្តាល

តាមនោះ ពិព័រណ៍ទេសចរណ៍អន្តរជាតិ Da Nang ឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅនៅទីក្រុង Da Nang ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២២។

នាយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ នៅទីក្រុង Da Nang សមាគមទេសចរណ៍វៀតណាម សហការជាមួយនាយកដ្ឋានទេសចរណ៍ និងសមាគមទេសចរណ៍ Da Nang បានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីណែនាំ និងផ្សព្វផ្សាយព័ត៌មានអំពីពិព័រណ៍ទេសចរណ៍អន្តរជាតិ Da Nang - VITM Da Nang ឆ្នាំ ២០២២។ តាមនោះ ពិព័រណ៍ទេសចរណ៍អន្តរជាតិ Da Nang ឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅនៅទីក្រុង Da Nang ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២២។

ដោយប្រធានបទ អភិវឌ្ឍន៍ទេសចរណ៍សមុទ្រ ទាញយកភាពខ្លាំងនៃទេសចរណ៍ វៀតណាមភាគកណ្តាល VITM Da Nang ២០២២ គ្រោងនឹងទាក់ទាញស្តង់ចូលរួមចំនួន ៣៥០ ក្នុងនោះមានស្តង់អន្តរជាតិចំនួន ៥០; សហគ្រាសវៀតណាម និងអន្តរជាតិប្រមាណ ២.០០០  មកធ្វើការ ហើយមានភ្ញៀវទេសចរវៀតណាម និងអន្តរជាតិមកទស្សនា និងទិញផលិតផល។ ពិព័រណ៍នេះក៏ត្រូវបានរំពឹងថា នឹងទទួលស្វាគមន៍គណៈប្រតិភូធុរកិច្ចទេសចរណ៍អន្តរជាតិប្រមាណពី ៦០ ទៅ ៨០ នាក់ មកពីសហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា អឺរ៉ុបខាងលិច ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងអាស៊ី-អាគ្នេយ៍ ចូលរួម ក្នុងសកម្មភាពស្ទង់មតិនៃគោលដៅទេសចរណ៍នៅក្នុងមជ្ឈមណ្ឌលទេសចរណ៍មួយចំនួននៃ ប្រទេសវៀតណាម។

លោក Vu The Binh ប្រធានសមាគមទេសចរណ៍វៀតណាមបានឲ្យដឹងថា ប្រធាន បទនៃពិព័រណ៍នេះគឺការអភិវឌ្ឍទេសចរណ៍សមុទ្រ ប្រៀបខ្លាំងនៃទេសចរណ៍វៀតណាម ដោយចាត់ទុកទេសចរណ៍សមុទ្រជាគោលដៅសំខាន់ និងជាអាទិភាព។ ជាទង់នាំមុខនៃទេសចរណ៍សមុទ្រគឺ Da Nang ដែលជាតំបន់ភាគកណ្តាល ប៉ុន្តែនោះក៏ជារូបភាពនៃទេសចរណ៍សមុទ្រនៃប្រទេសទាំងមូលផងដែរ។ គោលបំណងជាមូលដ្ឋាននៃពិព័រណ៍នេះគឺជំរុញកិច្ចសហប្រតិបត្តិការរវាងធុរកិច្ចទេសចរណ៍ក្នុងស្រុក និងអន្តរជាតិជាមួយទីក្រុង Da Nang និងតំបន់ភាគកណ្តាល បង្កើនការបង្ហាញមុខជំនួញ និងទាក់ទាញអាជីវកម្មមួយចំនួនធំមកទីក្រុង Danang


top