ព័ត៌មាន

អភិវឌ្ឍន៍តំបន់ដីសណ្ដទន្លេ Cuu Long ទៅជាគំរូសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ

ហេតុដូច្នេះ វិស័យកសិកម្មចាំបាច់ត្រូវទទួលស្គាល់និងអភិវឌ្ឍន៍ក្នុងទិសដៅថ្មី។

នាថ្ងៃទី ៩ ខែកុម្ភៈ ក្នុងជំនួបជាមួយប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទនៃខេត្តចំនួន ១៣ នៅតំបន់ដីសណ្ដទន្លេ Cuu Long រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan បានសង្កត់ធ្ងន់ថា កសិកម្មនៅតែជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនាប៉ុន្មានឆ្នាំខាងមុខ។ ហេតុដូច្នេះ វិស័យកសិកម្មចាំបាច់ត្រូវទទួលស្គាល់និងអភិវឌ្ឍន៍ក្នុងទិសដៅថ្មី។ នោះគឺការផ្លាស់ប្តូរពីការប្រដេញតាមនិងការអភិវឌ្ឍទៅតាមព្រំប្រទល់រដ្ឋបាលនីមួយៗ ទៅទិសដៅនៃការតភ្ជាប់អន្តរតំបន់ បង្កើតលំហសេដ្ឋកិច្ចបើកចំហ ដោយហេតុនេះ បង្កើតកម្លាំងជំរុញ បរិយាកាសអភិវឌ្ឍន៍ប្រកបដោយសុខដុមរមនា ទំនាក់ទំនងជិតស្និទ្ធនៃ ត្រីកោណអភិវឌ្ឍន៍នៃរដ្ឋ-ទីផ្សារ-សង្គម។ លោករដ្ឋមន្ត្រី Le Minh Hoan បានចាត់ទុកថា វិស័យកសិកម្មនៃខេត្តដីសណ្ដទន្លេ Cuu Long ត្រូវតែជំនះការលំបាកដោយភាពជឿជាក់ ដើម្បីក្លាយជាគំរូនៃតំបន់ដីសណ្តសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុនៅលើពិភពលោក។

អំពីដំណោះស្រាយនិងភារកិច្ចក្នុងឆ្នាំ ២០២២ លោករដ្ឋមន្ត្រី Le Minh Hoan បានកត់សម្គាល់ថា ខេត្តដីសណ្ដទន្លេ Cuu Long ត្រូវយកចិត្តទុកដាក់អភិវឌ្ឍន៍កសិកម្មអេកូឡូស៊ី ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់ពិភពលោក។ ទន្ទឹមនឹងនោះ ខេត្តនៅតំបន់ដីសណ្តទន្លេ Cuu Long ត្រូវមានភាពស្វាហាប់ បត់បែន និងសម្របខ្លួនទៅនឹងស្ថានភាពធម្មតាថ្មី; អភិវឌ្ឍន៍សេដ្ឋកិច្ចជនបទប្រកបដោយប្រសិទ្ធភាព បង្កើតការងារនិងប្រាក់ចំណូលជូនប្រជាពលរដ្ឋ នេះអាចប្រព្រឹត្តទៅបានតាមរយៈការបង្កើតនិងពង្រឹងសកម្មភាពរបស់សហករណ៍៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


top