ព័ត៌មាន

អភិវឌ្ឍន៍ Con Dao ឲ្យក្លាយទៅជាមណ្ឌលទេសចរណ៍អេកូឡូស៊ីកោះសមុទ្រ និងវប្បធម៌-ប្រវត្តិសាស្ត្រ-វិញ្ញាណលំដាប់ពិភពលោក

កែសម្រួលផែនការមេសាងសង់ Con Dao ដើម្បីឆ្លើយតបតម្រូវការថ្មីក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ទីក្រុងហូជីមិញ និងខេត្ត Ba Ria - Vung Tau។
  ទេសភាពនៃឧទ្យានជាតិ Con Dao និងមជ្ឈមណ្ឌលរដ្ឋបាលនៃស្រុក Con Dao (រូបថត៖ VNA)  

លោកឧបនាយករដ្ឋមន្ត្រី Le Van Thanh ទើបបានចុះហត្ថលេខា លើសេចក្តីសម្រេចចិត្ត ដោយអនុម័តលើភារកិច្ចកែសម្រួលផែនការមេកសាង Con Dao ខេត្ត Ba Ria - Vung Tau ដល់ឆ្នាំ ២០៤៥។

សេចក្តីសម្រេចចិត្តបានដាក់ចេញគោលដៅកែសម្រួលផែនការមេកសាង Con Dao ឲ្យសមស្របតាមការតំរង់ទិសដៅអភិវឌ្ឍន៍ទេសចរណ៍ ការពារ និងពង្រីកតម្លៃកេរដំណែលប្រវត្តិសាស្ត្រជាតិពិសេស ធ្វើអាជីវកម្ម និងការពារអេកូឡូស៊ីនៃឧទ្យានជាតិ ឆ្ពោះទៅរកការអភិវឌ្ឍ Con Dao ឲ្យក្លាយទៅជាមណ្ឌលទេសចរណ៍អេកូឡូស៊ីកោះសមុទ្រ និងវប្បធម៌-ប្រវត្តិសាស្ត្រ-វិញ្ញាណលំដាប់ពិភពលោក ជាមួយនឹងប្រព័ន្ធមូលដ្ឋានសំភារៈបច្ចេកទេស ទំនើប  ផលិតផលទេសចរណ៍មានពាណិជ្ជសញ្ញា ហើយមានកម្លាំងប្រកួតប្រជែងខ្ពស់។

ទន្ទឹមនឹងនោះ កែសម្រួលផែនការមេសាងសង់ Con Dao ដើម្បីឆ្លើយតបតម្រូវការថ្មីក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ទីក្រុងហូជីមិញ និងខេត្ត Ba Ria - Vung Tau; បង្កលក្ខណៈងាយស្រួលដើម្បីអនុវត្តន៍ដំណោះស្រាយដោយព្រមៗគ្នាសំដៅដោះស្រាយបញ្ហាក្នុងការអភិវឌ្ឍលំនៅដ្ឋានសម្រាប់ប្រជាជន និងទេសចរណ៍ ជាមួយនឹងតម្រូវការអភិរក្សកេរដំណែលប្រវត្តិសាស្ត្រ វប្បធម៌ ការពារធនធាន និងអេកូឡូស៊ី ក៏ដូចជាធានាសន្តិសុខការពារជាតិផងដែរ៕


top