ព័ត៌មាន

អភិវឌ្ឍនិងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមព្រំដែនជាមួយប្រទេសកម្ពុជា

លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមទើបបានប្រកាសផែនការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអភិវឌ្ឍនិងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមព្រំដែនរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនិងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

គោលបំណងនៃផែនការនេះគឺដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអភិវឌ្ឍនិងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមព្រំដែនរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនិងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមផែនការ ក្រសួងនិងមូលដ្ឋានពាក់ព័ន្ធនានា នឹងរៀបចំការឃោសនានិងផ្សព្វផ្សាយនូវខ្លឹមសារនៃអនុស្សរណៈនេះ និងកសាង អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មព្រំដែនវៀតណាម - កម្ពុជា ក៏ដូចជាជំរុញពាណិជ្ជកម្មនិងការវិនិយោគសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមព្រំដែន រួមទាំងចែករំលែកព័ត៌មានទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top