ព័ត៌មាន

អភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការផ្នែកឧស្សាហកម្មការពារជាតិរវាងវៀតណាមជាមួយប្រទេសនានា

កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបជាមួយប្រធាន គណៈប្រតិភូយោធាកម្ពុជា ប្រ៊ុយណេ ទីម័រខាងកើត ថៃ សិង្ហបូរី ដែលកំពុងចូលរួម ពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២២។
  ក្រុមឧទ្ធម្ភាគចក្រនៃកងវរសេនាធំទ័ពអាកាសលេខ ៩១៦ សម្តែងនៅពិពណ៌ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២២។ (រូបថត៖ Van Diep/VNA)  

នៅទីនេះ លោកឧត្តមសេនីយ៍ ឯក Nguyen Tan Cuong បានសង្កត់ធ្ងន់ថា ការតាំងពិព័រណ៌គឺជាព្រឹត្តិការណ៍ដ៏មាន អត្ថន័យសែនសំខាន់ណាស់ដែលរួមចំណែកជំរុញការធ្វើសមាហរណកម្មអន្តរជាតិ បង្កើនកិច្ចការបរទេសផ្នែកការពារជាតិ អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងប្រទេសផ្សេងៗ។ លោកឧត្តមសេនីយ៍ឯកបានស្នើឱ្យថ្នាក់ដឹកនាំកងទ័ពនៃប្រទេស នានាបន្តយកចិត្តទុកដាក់ ដឹកនាំ និងបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀត សម្រាប់ស្ថាប័នមានសមត្ថកិច្ចសហគ្រាសឧស្សាហកម្មការពារជាតិរបស់ខ្លួន ដើម្បី អភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការផ្នែកឧស្សាហកម្មការពារជាតិឲ្យកាន់តែមាន ប្រសិទ្ធភាព និងទូលំទូលាយជាមួយស្ថាប័នមានសមត្ថកិច្ច និងសហគ្រាសឧស្សាហ កម្មការពារជាតិរបស់វៀតណាម ស្របតាមក្របខ័ណ្ឌនៃទំនាក់ទំនងសហប្រតិបត្តិការ ការពារជាតិរវាងវៀតណាម និងប្រទេសនីមួយៗ។ វៀតណាមមានបំណងជំរុញកិច្ច សហប្រតិបត្តិការលើវិស័យការពារជាតិជាមួយប្រទេសដទៃ ក្នុងគោលដៅពង្រឹង មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍដើម្បីសន្តិភាព និងស្ថិរភាពនៃប្រទេស នីមួយៗ ក៏ដូចជាក្នុងតំបន់ និងលើពិភពលោកផងដែរ។ វៀតណាមសន្យាបន្តខិតខំ ប្រឹងប្រែងកែលម្អនិងបង្កើតបរិយាកាសអំណោយផលបំផុតសម្រាប់សហគ្រាសការពារ ជាតិនៃបណ្តាប្រទេស មកវិនិយោគ និងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៅ វៀតណាម៕


top