ព័ត៌មាន

អភិវឌ្ឍទំនាក់ទំនងមិត្តភាពដ៏មហិមា និងសាមគ្គីភាពពិសេសរវាងឡាវ និង​វៀតណាមឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព

ឡាវជានិច្ចកាលគោរព ហើយមានគោលបំណងចង់ថែរក្សា ពូនជ្រុំ និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពដ៏មហិមា និងសាមគ្គីភាពពិសេសរវាងឡាវ និងវៀតណាម ឲ្យកាន់តែស៊ីជម្រៅ។
  នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឡាវ លោក Phayvy Siboualypha ដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ឡាវ (រូបថត៖ VNA)  

នារសៀលថ្ងៃទី២២ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឡាវ លោក Phayvy Siboualypha ដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ឡាវ អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រទេសទាំងពីរនាពេលខាងមុខរួមសាមគ្គីគ្នា ឯកភាពគ្នាថែមទៀត សកម្មសម្របសម្រួលយ៉ាងជិតស្និទ្ធ ជំរុញ "ទំនាក់ទំនងមិត្តភាពដ៏មហិមា" រវាងវៀតណាម និងឡាវ ឱ្យកាន់តែស៊ីជម្រៅជាក់ស្ដែង និងមានប្រសិទ្ធភាពថែមទៀត រួមចំណែកជួយប្រទេសនីមួយៗកសាងខឿនសេដ្ឋកិច្ចឯករាជ្យ ម្ចាស់ការ ផ្សារភ្ជាប់ជាមួយនឹងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម ទូលំទូលាយ ជាក់ស្ដែង និងមានប្រសិទ្ធភាព ក្នុងនោះលើកទឹកចិត្តដល់សហគ្រាសនៃប្រទេសទាំងពីរសហប្រតិបត្តិការ និងវិនិយោគនៅប្រទេសនីមួយៗ។ លោក នាយករដ្ឋមន្ត្រីបានអះអាងពីការគាំទ្រទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ទាំងពីរហើយវៀតណាមត្រៀមខ្លួនជាស្រេចបន្តជួយឧបត្ថម្ភឡាវលើវិស័យច្បាប់ និងយុត្តិធម៌ ជាពិសេសគឺជំរុញកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្ស និងចែករំលែកបទពិសោធន៍ក្នុងការសុក្រិតរបៀបរបប កសាងនីតិរដ្ឋសង្គមនិយម ព្រមទាំងបន្តគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាច្បាប់ពហុភាគី និងតំបន់។

ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឡាវ លោក Phayvy Siboualypha បានអះអាងថា ឡាវជានិច្ចកាលគោរព ហើយមានគោលបំណងចង់ថែរក្សា ពូនជ្រុំ និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពដ៏មហិមា និងសាមគ្គីភាពពិសេសរវាងឡាវ និង វៀតណាមឲ្យកាន់តែស៊ីជម្រៅ ជាក់ស្ដែង និងមានប្រសិទ្ធភាពលើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសនីមួយៗ៕


top