ព័ត៌មាន

អភិវឌ្ឍទំនាក់ទំនងជាអ្នកជិតខាងដ៏ល្អប្រសើរមិត្តភាពប្រពៃណីកិច្ច​សហប្រតិបតិ្តការគ្រប់​ជ្រុង​ជ្រោយប្រកបដោយ​ចីរភាព​និង​យូរអង្វែងរវាង​វៀតណាមនិង​កម្ពុជា​


 នាយករដ្ឋមន្រ្តីរដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន (រូបថត៖ chinhphu.vn)
 

តាមការ​អញ្ជើញរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គម និយមវៀតណាមលោក Nguyen Xuan Phuc ​នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា សម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នឹងដឹក​នាំ​គណៈ​ប្រតិភូ ជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀត ណាមចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី​៥ ខែតុលា ឆ្នាំ២០១៩។
 
នេះជា​ដំណើរទស្សនកិច្ចជាផ្លូវការលើកទី២នៅវៀតណាមក្នុងរង្វង់១ឆ្នាំ កន្លងទៅរបស់សម្ដេច តេជោ ហ៊ុន សែន ក្រោយ​ពីកម្ពុជាបានបង្កើតរាជរដ្ឋាភិបាល អាណត្តិទី៦នាខែកញ្ញាឆ្នាំ២០១៨។ ដំណើរទស្សនកិច្ចនៅវៀត ណាមរបស់​នាយករដ្ឋមន្រ្តី សម្ដេច តេជោ ហ៊ុន សែន ប្រព្រឹត្តទៅក្នុងកាលៈទេសៈដែលទំនាក់ទំនងរវាងវៀត ណាមនិង​កម្ពុជាបន្ត មានការរីកចម្រើនយ៉ាងល្អប្រសើរ ដែលអះអាងនូវគោលនយោបាយកិច្ចការ បរទេស​ឯក​រាជ្យ​ ម្ចាស់ការ ពហុភាគីនិយមរបស់វៀតណាម ដែលក្នុងនោះផ្ដល់ អាទិភាពដល់ការថែរក្សា ពូន​ជ្រុំ​និ​ង​អភិវឌ្ឍ​ទំនាក់​ទំនងក្នុងនាមជាអ្នកជិតខាងដ៏ ល្អប្រសើរ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់ជ្រុង​ជ្រោយ​ប្រក​ប​ ដោ​យចីរភាពនិងយូរអង្វែងជាមួយកម្ពុជា។ ដំណើរទស្សនកិ​ច្ចលើកនេះក៏សំដៅ បង្កើន​កិច្ច​សហប្រតិ​បតិ្តការ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម វិនិយោគ និងកិច្ចសហប្រតិ បតិ្តការព្រំដែន​ រវាងប្រទេសទាំងពីរផង​ដែរ៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top