នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានទៅទស្សនា និងជួបធ្វើការជាមួយបណ្ឌិតសភារដ្ឋ បាលនិងអភិបាលកិច្ចសាធារណៈ។ (រូបថត៖ VNA)
នេះគឺជាបណ្ឌិតសភាឯកទេស ដែលអនុវត្តន៍ការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត; ធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រ; ចូលរួមក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងផ្តល់សេវាសាធារណៈក្នុងវិស័យរដ្ឋបាល ការគ្រប់គ្រងរដ្ឋ អភិបាលកិច្ចសាធារណៈ និងច្បាប់។
នៅក្នុងជំនួបធ្វើការ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា អស់រយៈពេល ៧០ ឆ្នាំកន្លងមក ចាប់តាំងពីការបង្កើតឡើង បណ្ឌិតសភាតែងតែជាកម្លាំងស្នូលក្នុងការបណ្តុះបណ្តាល និងបំប៉នកម្មាភិបាល និងមន្ត្រីរដ្ឋការ ដែលមានស្នាដៃលេចធ្លោជាច្រើន និងដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ នៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ លោកនាយករដ្ឋមន្ត្រីបានស្នើថា៖
លោកនាយករដ្ឋមន្រ្តី ទទួលស្គាល់និងលើកសរសើរសមិទ្ធផលសំខាន់ៗរបស់បណ្ឌិតសភារដ្ឋបាលនិងអភិបាលកិច្ចសាធារណៈ។ (រូបថត៖ VNA) |
“ត្រូវស្ថាបនាប្រព័ន្ធអេកូឡូស៊ីគ្រប់ជ្រុងជ្រោយនិងបរិយាប័ន្ននៃការអប់រំ ការបណ្តុះបណ្តាល និងការស្រាវជ្រាវវិទ្យាសាស្ត្រលើរដ្ឋបាលនិងអភិបាលកិច្ចសាធារណៈ នៅក្នុងយុគសម័យថ្មី។ ទីពីរ ត្រូវតែផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លានូវកម្មវិធីបណ្តុះបណ្តាល អប់រំ និងកម្មវិធីស្រាវជ្រាវវិទ្យាសាស្ត្រដោយផ្អែកលើគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋ។ ទីបី បណ្ឌិត្យសភាត្រូវតែអភិវឌ្ឍន៍ដោយឈរលើមូលដ្ឋានដែលនិស្សិតជាចំណុចកណ្តាល ហើយគ្រូបង្រៀនជាកម្លាំងចលករ។ ទីបួន រួមចំណែកប្រកបដោយប្រសិទ្ធភាពដល់ការអនុវត្តការទម្លុះទម្លាយយុទ្ធសាស្ត្រក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់។ ទីប្រាំ ធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម ស៊ីជម្រៅ ជាក់ស្ដែង និងប្រកបដោយប្រសិទ្ធភាព”៕