
ទិដ្ឋភាពនៃសន្និសីទ
នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងហាណូយនឹងប្រព្រឹត្តទៅសិក្ខាសាលាថ្នាក់ជាតិ ស្តីពី “ប្រទេសជាតិទាំងមូលតស៊ូសុឆន្ទៈការពារឯករាជ្យ សេរីភាពនិងមេរៀនប្រវត្តិសាស្ត្រ”។ តាមគម្រោង នៅក្នុងសិក្ខាសាលានេះនឹងមានបទអន្តរាគមន៍ជាង១០០របស់ ថ្នាក់ដឹកនាំ បក្ស រដ្ឋ អ្នកវិទ្យាសាស្ត្រក្នុងនិងក្រៅយោធា ដែលពោរពេញទៅដោយព័ត៌ មាននិងមនសិការថ្មីសំដីបំភ្លឺច្បាស់ និងជាក់ស្តែងអំពីព្រឹត្តិការណ៍ដំបូងបើកឆាកឲ្យប្រទេសជាតិ ទាំងមូលធ្វើការតស៊ូប្រយុទ្ធ។ នេះជាព័ត៌មានត្រូវបាននាំចេញនៅក្នុងសន្និសីទកាសែតដោយ ក្រសួងការពារប្រទេសរួមសហការ ជាមួយគណៈកម្មាធិការឃោសនា និងអប់រំមជ្ឈឹម រួមទាំងបណ្ឌិតសភាវិទ្យាសាស្ត្រនិងសង្គមវៀតណាម រៀបចំឡើងនាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា នៅទីក្រុងហាណូយ។
សិក្ខាសាលានេះបានរួមចំណែកសំខាន់ចូលក្នុងការអប់រំប្រពៃណីបដិវត្តន៍ បំប៉ន់ស្មារតីស្នេហាជាតិ បំផុសមោទនភាពជាតិសម្រាប់កម្មាភិបាល យុទ្ធជននិងប្រជាជន ។ សិក្ខាសាលាជាសកម្មភាពជាក់ស្តែងមួយឆ្ពោះទៅរំលឹកខួបលើកទី៧០ នៃទីវាប្រទេសជាតិទាំងមូលតស៊ូប្រយុទ្ធថ្ងៃទី១៩ ខែធ្នូខាងមុខ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម