ព័ត៌មាន

អបអរសាទរឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាម-ឡាវ

​​
 អបអរសាទរឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាម-ឡាវ 

នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ក្នុងបរិយាកាស​សប្បាយ​រីករាយ​ ប្រទេស​ទាំងពីរ​បាន​រំលឹក​ខួបអនុស្សាវរីយ៍​ឆ្នាំសាមគ្គី​ភាព មិត្តភាពវៀតណាម-ឡាវ ឡាវ-វៀតណាម អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ការបរទេសវៀតណាម លោក Bui Thanh Son បានអញ្ជើញទៅអបអរសាទរ ឯកអគ្គរដ្ឋទូត Thongsavanh Phomvihane រួមជាមួយបណ្ដា​កម្មាភិបាល ​បុគ្គលិកស្ថានទូតឡាវប្រចាំនៅវៀតណាម។
 
នៅក្នុងជំ​នួប អនុរដ្ឋមន្ត្រី លោក Bui Thanh Son បានសង្កត់ធ្ងន់ទៅលើអត្ថន័យសំខាន់ របស់ឆ្នាំ ២០១៧ -ឆ្នាំសាមគ្គី​ភាព មិត្តភាព វៀតណាម-ឡាវ ឡាវ-វៀតណាម  ៥៥ឆ្នាំបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី៥កញ្ញាឆ្នាំ១៩៦២-ថ្ងៃ​ទី៥កញ្ញាឆ្នាំ២០១៧)និង៤០ឆ្នាំចុះហត្ថលេខាលើអនុសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការ វៀត ណាម-ឡាវ ​(ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៩៧៧-ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧)។ 
 
រីឯ ឯក​អគ្គរដ្ឋទូត Thongsavanh Phomvihane បានអះ​អាង​ថា៖ បក្ស ​រដ្ឋ និង​ប្រជាជន​ឡាវជានិច្ច​​កាល​គោរព និង​​ខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងពិសេសរវាងឡាវនិង វៀត ណាម ស្រស់​បំព្រង  កាន់តែរឹងមាំ ស្ថិតស្ថេរជាអមត កាន់តែស៊ីជំរៅនិងប្រសិទ្ធភាព៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top