ព័ត៌មាន

អបអរសាទរខួបលើកទី ៦០ នៃដំណើរទស្សនកិច្ចរបស់លោកប្រធានហូជីមិញនៅខេត្ត Thai Nguyen

នាយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុង Thai Nguyen បានប្រព្រឹត្តទៅពិធីរំលឹកខួបលើកទី ៦០ នៃដំណើរទស្សនកិច្ចរបស់ប្រធានហូជីមិញទៅកាន់ខេត្ត Thai Nguyen។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VOV)

អញ្ជើញចូលរួមក្នុងពិធីនេះ មានប្រធានរដ្ឋសភា លោក Vuong Dinh Hue; អតីតអគ្គលេខាបក្ស លោក Nong Duc Manh; ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាម។

ថ្លែងមតិក្នុងពិធីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងនិងសមិទ្ធិផលដែលរដ្ឋាភិបាល និងប្រជាជនខេត្ត Thai Nguyen សម្រេចបានក្នុងរយៈពេល ៦០ឆ្នាំកន្លងមក។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើថា ខេត្ត Thai Nguyen ត្រូវបន្តអនុវត្តកំណែទម្រង់រដ្ឋបាល; ខិតខំកែលម្អបរិយាកាសវិនិយោគ និងអាជីវកម្ម អភិវឌ្ឍសហគ្រាស និងទាក់ទាញការវិនិយោគក្នុងស្រុក និងបរទេស។

Thai Nguyen ត្រូវការកសាងក្រុមអ្នកដឹកនាំ និងអ្នកប្រមុខមានភាពស្វាហាប់ ច្នៃប្រឌិត ហ៊ានគិត និងហ៊ានធ្វើដើម្បីប្រយោជន៍រួម។ លើកកម្ពស់ប្រសិទ្ធភាពនៃទិសដៅ និងការគ្រប់គ្រងរបស់រដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ពង្រឹងការគ្រប់គ្រងរដ្ឋលើគ្រប់វិស័យ។ បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយ ស្តីពីទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ធានាការពារជាតិ និងសន្តិសុខនៅតំបន់កណ្តាលខាងជើង និងតំបន់ភ្នំ ភ្ជាប់ជាមួយការអនុវត្តផែនការរបស់ខេត្ត Thai Nguyen  ដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ជាមួយនឹងជំហានលោតផ្លោះអភិវឌ្ឍន៍ចំនួន ៦។ ខេត្តត្រូវផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលភ្ជាប់ជាមួយច្រករបៀងសេដ្ឋកិច្ច និងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់

ប្រធានរដ្ឋសភាក៏បានកត់សម្គាល់ផងដែរថា Thai Nguyen ត្រូវបំពេញការងារបានល្អក្នុងការការពារ និងថែរក្សាសុខភាពប្រជាជន។ បង្រួមគម្លាតរវាងអ្នកមាន និងអ្នកក្រ រវាងតំបន់លំនៅដ្ឋានក្នុងខេត្ត; ធានាថាប្រជាជន ជាពិសេសប្រជាជននៅតំបន់ដាច់ស្រយាល   ទទួលបានផលផ្លែនៃការអភិវឌ្ឍ៕


top