ព័ត៌មាន

អនុវត្តប្រកបដោយប្រសិទ្ធភាពភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក

វៀតណាមជានិច្ចកាលចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់យុទ្ធសាស្ត្រ ហើយមានបំណងចង់បន្តអនុវត្តជាក់ស្តែង ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋ អាមេរិកក្នុងទិសដៅកាន់តែស៊ីជម្រៅ សំខាន់ និងមានប្រសិទ្ធភាព។
អនុប្រធានរដ្ឋសភា លោកស្រី Nguyen Thi Thanh និងសមាជិកព្រឹទ្ធសភា លោកស្រី Marsha Blackburn (រូបថត៖ VOV-Washington)

នេះជាការគូសបញ្ជាក់របស់អនុប្រធានរដ្ឋសភាលោកស្រី Nguyen Thi Thanh ក្នុងជំនួបជាមួយព្រឹទ្ធសមាជិក Marsha Blackburn និងព្រឹទ្ធសមាជិក Peter Welch នាថ្ងៃទី ១៣ មីនា ក្នុងឱកាសចូលរួមសម័យប្រជុំលើកទី ៦៩ នៃគណៈកម្មការស្តីពីស្ថានភាពស្ត្រីនៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ ដែលប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិក។

លោកស្រីអនុប្រធានរដ្ឋសភាវៀតណាមបានស្នើឱ្យសភាជាតិទាំងពីរសម្របសម្រួលជំរុញការពង្រីកបណ្តាញសមាជិកសភាគាំទ្រទំនាក់ទំនងទ្វេភាគី ក៏ដូចជាផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗគ្នាដូចជា៖ សេដ្ឋកិច្ច - ពាណិជ្ជកម្ម អប់រំ - បណ្តុះបណ្តាល សមភាពយេនឌ័រ និងប្រគល់សិទ្ធិអំណាចដល់បស់ស្ត្រី ... ។

អនុប្រធានរដ្ឋសភា លោកស្រី Nguyen Thi Thanh និងសមាជិកព្រឹទ្ធសភា លោក Peter Welch (រូបថត៖ VOV-Washington)
  អនុប្រធានរដ្ឋសភា លោកស្រី Nguyen Thi Thanh និងសមាជិកព្រឹទ្ធសភា លោក Peter Welch (រូបថត៖ VOV-Washington)  

រីឯខ្លួនវិញ សមាជិកព្រឹទ្ធសភាអាមេរិកបានអះអាងថា នឹងយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍ ស្ថិរភាពនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មវៀតណាម-អាមេរិក នាំមកនូវផលប្រយោជន៍ជូនប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ។

នាថ្ងៃដដែល អនុប្រធានរដ្ឋសភា លោកស្រី Nguyen Thi Thanh បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំវិទ្យាស្ថានអាមេរិក-អាស៊ី៕


top