ចំណុចសំខាន់ៗ

អនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោងសហប្រតិបត្តិការ និងបង្កលក្ខណៈងាយស្រួលជូនធុរកិច្ចវៀតណាមបណ្តាក់ទុនរួមគ្នា និងវិនិយោគនៅគុយបា

វៀតណាមនឹងបន្តចែករំលែកបទពិសោធន៍ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោង សហប្រតិបត្តិការលើវិស័យស្រូវអង្ករ ឱសថ ព្រមទាំងលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលជូនធុរកិច្ចវៀតណាមបណ្តាក់ទុនរួមគ្នា និងវិនិយោគនៅគុយបា។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងលោក Bruno Rodríguez Parrilla រដ្ឋមន្ត្រីក្រសួងការបរទេស និងជាបេសកជនពិសេសរបស់បក្ស និងរដ្ឋាភិបាលគុយបា។ រូបថត៖ VNA

នេះគឺជាការអះអាងរបស់អគ្គលេខាបក្ស ប្រធាមរដ្ឋវៀតណាម លោក តូ ឡឹម នាថ្ងៃទី១៣ ខែវិច្ឆិកា នៅទីស្នាក់ការមជ្ឈិមបក្ស ក្នុងរដ្ឋធានីហាណូយ ក្នុងឱកាសទទួលជួបលោក Bruno Rodríguez Parrilla រដ្ឋមន្ត្រីការបរទេស និងជាបេសកជនពិសេសរបស់បក្ស និងរដ្ឋាភិបាលគុយបា ដែលកំពុងបំពេញទស្សនកិច្ចនៅ​វៀតណាម​ រយៈពេល ២ ថ្ងៃ គឺថ្ងៃទី១៣ និងទី១៤ ខែវិច្ឆិកា។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ក៏បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចឱ្យសក្តិសមនឹងទំនាក់ទំនងនយោបាយ។

រីឯលោក Bruno Rodríguez វិញ បានអះអាងថា គុយបាតែងតែផ្តល់អាទិភាពដល់ការបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យដែលមានសក្តានុពល ដូចជា៖ ការផលិតទំនិញប្រើប្រាស់ សុខាភិបាល ឱសថ និងទេសចរណ៍; បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនៅតាមអង្គការអន្តរជាតិ និងវេទិកាពហុភាគីនានា។ ភាគីទាំងពីរបានឯកភាពគ្នាបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់; រក្សាជាប្រចាំនូវការផ្លាស់ប្តូរទ្រឹស្តី និងចែករំលែកបទពិសោធន៍ជាក់ស្តែងស្តីពីការកសាងបក្ស និងការផ្លាស់ប្តូរថ្មីអភិវឌ្ឍប្រទេសជាតិ; បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងនូវយន្តការសហប្រតិបត្តិការ និងកិច្ចសន្ទនាដែលបានបង្កើតឡើង ព្រមទាំងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធី និងគម្រោងសហប្រតិបត្តិការនានា។

នាយករដ្ឋមន្ត្រី លោកឡេ មិញ ហ៊ឹងនិងលោក Bruno Rodríguez Parrilla រដ្ឋមន្ត្រីក្រសួងការបរទេស និងជាបេសកជនពិសេសរបស់បក្ស និងរដ្ឋាភិបាលគុយបា ។ រូបថត៖ VNA

នៅថ្ងៃដដែលនោះដែរ ថ្លែងក្នុងជំនួបទទួលលោក Bruno Rodríguez Parrilla រដ្ឋមន្ត្រីការបរទេស និងជាបេសកជនពិសេសរបស់បក្ស និងរដ្ឋាភិបាលគុយបា នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បានស្នើឱ្យភាគីទាំងពីររក្សាការត្រួតពិនិត្យឡើងវិញជាប្រចាំ និងជំរុញការអនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់; បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោងសហប្រតិបត្តិការកសិកម្ម សុខាភិបាល វិស័យដែលមានសក្តានុពល និងឧត្តមភាពរបស់ភាគីនីមួយៗ; ព្រមទាំងជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។ រដ្ឋមន្ត្រីការបរទេស លោក Bruno Rodríguez Parrilla បានអះអាងថា នឹងសម្របសម្រួលអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ; ទន្ទឹមនឹងនោះ ជំរុញសកម្មភាពការទូតប្រជាជន ការតភ្ជាប់មូលដ្ឋាន និងបង្កើនសកម្មភាពផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ៕


top