គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល បានផ្ដល់យោបល់លើបញ្ហាមួយចំនួន ដើម្បីបន្តដោះស្រាយការលំបាក ឧបសគ្គ គម្រោងដែលជាប់គាំង; ដោះសោរ កៀរគរ និងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព; ជំរុញកម្លាំងចលករនៃការអភិវឌ្ឍ ដែលរួមចំណែកដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល។ (រូបថត៖ VOV)
នាថ្ងៃទី១៦ ខែមីនា
នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល
អំពីខ្លឹមសារសំខាន់ៗមួយចំនួន ដើម្បីអនុវត្តន៍គោលដៅកំណើនសេដ្ឋកិច្ចលើសពី ១០%
ការធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា
និងការធានាតុល្យភាពសេដ្ឋកិច្ចសំខាន់ៗ ក្នុងបរិបទដែលស្ថានភាពមានការលំបាក
និងបញ្ហាប្រឈមជាច្រើន។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល
បានផ្ដល់យោបល់លើបញ្ហាមួយចំនួន ដើម្បីបន្តដោះស្រាយការលំបាក ឧបសគ្គ
គម្រោងដែលជាប់គាំង; ដោះសោរ កៀរគរ
និងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព; ជំរុញកម្លាំងចលករនៃការអភិវឌ្ឍ
ដែលរួមចំណែកដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។
ទាក់ទងនឹងស្ថានភាពនិងលទ្ធផលធ្វើចំណាត់ការលើគម្រោងនិងសហគ្រាសដែលមានវឌ្ឍនភាពយឺតយ៉ាវ
និងប្រសិទ្ធភាពតិចតួច នៅក្នុងវិស័យឧស្សាហកម្មនិងពាណិជ្ជកម្ម លោកនាយករដ្ឋមន្ត្រី
បានចាត់ចែងភារកិច្ច ដំណោះស្រាយ និងកាលកំណត់ជាក់លាក់ទៅឲ្យក្រសួង ស្ថាប័ន
និងសហគ្រាសពាក់ព័ន្ធនីមួយៗ៕