ព័ត៌មាន

អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមទទួលជួបអគ្គនាយករងអគ្គស្នងការសន្តិសុខ​យោធា​មីយ៉ាន់ម៉ា​


 ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖qdnd.vn)

នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋ​មន្ត្រី​ក្រសួង​ការពារប្រទេសវៀតណាមបានទទួលជួប ឧត្តមសេនីយ៍ត្រី Than Htut Thein អគ្គនាយក​រង​នៃ​អគ្គ​ស្នងការ​សន្តិសុខយោធា មីយ៉ាន់ម៉ា ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀត ណាម។ នៅទីនេះ ថ្នាក់ ​ដឹកនាំ​ទាំង​២រូបបានឯកភាពថា ដើម្បីអនុវត្តអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ច សហប្រតិ​បត្តិការ​ការ​ពារ​ជាតិ​ ទ្វេភាគី​ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ​២០១១ នោះភាគី​ទាំង២ ចាំបាច់​ត្រូវ​ដំណើរ​ការ​សកម្មភាព​ជាច្រើន​ដូច​ជា៖ ​បង្កើតយន្ត ការសន្ទនាស្ដីពី គោលន​យោបាយការពារជាតិថ្នាក់អនុរ​ដ្ឋមន្រ្តី បង្កើន​កិច្ចសហ ប្រតិបតិ្តការ​​លើវិស័យ​បណ្ដុះបណ្ដាល ឧស្សាហកម្មការពា​រជាតិ ជួយឧបត្ថម្ភ មនុស្សធម៌ និង​សកម្មភាព​រក្សាសន្តិ​ភាព​របស់ ​​អ.ស.បជាដើម។ នាពេលខាងមុ​ខ ភាគីទាំង២បន្តគាំទ្រគ្នានៅវេទិកា​ពហុភាគី ជាពិសេស គឺក្នុង​ក្របខ័ណ្ឌកិច្ច​ប្រជុំ រដ្ឋមន្រ្តី​ការពារ​ជាតិ​អាស៊ាន (ADMM) និង​ ADMM+៕
 

តាម VOV5 - ​វិទ្យុ​សំឡេង​​វៀត​ណាម​
 


top