ព័ត៌មាន

អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung ឆ្លើយសម្ភាសន៍ស្ដីពី លទ្ធផលនៃកិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី៣៤

 ក្នុងឱកាសបញ្ចប់កិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី៣៤ ដែលត្រូវបានរៀបចំឡើងនៅរដ្ឋធានីបាំងកករបស់ថៃ ចាប់​ពីថ្ងៃទី២២ ដល់ថ្ងៃទី​២៣ ខែមិថុនា អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រធាន SOM ASEAN វៀតណាម ​បានឆ្លើយសម្ភាសន៍ជាមួយអ្នកសារព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំ លើកនេះ។
 
និយាយអំពីខ្លឹមសារលេច​ធ្លោនៃកិច្ចប្រជុំ លោក Nguyen Quoc Dung បាន ជម្រាបថា កិច្ចប្រជុំបាន​អនុម័ត​លើ​ឯកសារ​ “​ទស្សនៈរបស់អាស៊ានស្ដីពីមហាសមុទ្រ ឥណ្ឌា-ប៉ាស៊ីហ្វិក” ដែលមានសារសំខាន់ដ៏ធំធេងដោយអះអាងនូ​វគោល​ការ​ណ៍​ ឥតងាករេនានារបស់អាស៊ានផង ហើ​យកំណត់ទិសដៅសម្រាប់ការប្រតិបត្តិរបស់​ អាស៊ាន​ក្នុង​ទំនាក់​ទំនងជាមួយ​ដៃគូនានាទៀងផង។ អង្គប្រជុំ​បានឯកភាពគ្នាលើការ​ជំរុញ តំបន់​អាស៊ាន​មួយ​ដែល​អភិវឌ្ឍន៍​ប្រកបដោ​យ​ចីរភាព ឆ្ពោះទៅប្រជាជន យក​ ប្រជាជនជាមជ្ឈមណ្ឌល ជា​ពិសេស​គឺ “គ្មាន​អ្នកណាត្រូវ​ទុក​ចោល​នៅខា​ង​​ក្រោយ​ឡើយ”។ ដោយឈរលើមូលដ្ឋាននេះ ប្រទេសអាស៊ានទាំងអ​ស់បានស្រុះចិត្ត គំនិត​ បង្កើន​លក្ខណៈ​បំពេញបន្ថែមគ្នារវាងទស្សនៈវិស័យអាស៊ានឆ្នាំ២០២៥និង គោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ឆ្នាំ២០៣០​របស់អង្គ​ការសហប្រជា ជាតិ សហប្រតិបតិ្តការគ្នាដោះស្រាយបញ្ហាសំរា​ម ការបំពុលបរិស្ថាន​ និង​បម្រែ បម្រួលអាកា​សធាតុ ជាដើម។បណ្ដាប្រទេសក៏សម្រេចចិត្តជ្រើសរើសឆ្នាំ២០១៩ ជាឆ្នាំវប្បធម៌អាស៊ាន ដើម្បីបង្កើន​ការជួបប្រាស្រ័យខាងវប្បធម៌ហើយជំរុញអត្ត សញ្ញាណអាស៊ាន។ ថ្នាក់ដឹកនាំអាស៊ាន​បាន​ពិភាក្សា​យ៉ាង​ស៊ីជំរៅ​អំពីស្ថានភាព នៅក្នុងតំបន់និងលើពិភពលោក ដែលក្នុងនោះមានបញ្ហាសមុទ្រខាងកើត ឧបទ្វីប កូរ៉េ និងរដ្ឋ ​Rakhine របស់មីយ៉ាន់ម៉ា ជាដើម។ ថ្នាក់ដឹកនាំអាស៊ានទាំងអស់បាន ឯកភាពគ្នា នឹងបង្កើន​ចំណង​សាមគ្គី​ភាព​ក្នុងអាស៊ាន ព្រមទាំងលើកត្រដែត​នូវ កិច្ចសន្ទនា កិច្ចសហប្រតិបតិ្តការដើ​ម្បីស​ន្តិភាព ស្ថិរភាព​ ការអភិវឌ្ឍ​និង​វិបុល ភាពនៃតំបន់ទាំងមូលផងដែ​រ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top