ព័ត៌មាន

អនុរដ្ឋមន្ត្រីអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់នយោបាយជាមួយថ្នាក់ដឹកនាំក្រសួង​ការបរទេសកូតឌីវ័រ

 
អនុរដ្ឋមន្ត្រីលោក Vu Hong Nam អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះ​យោបល់នយោ​បាយជាមួយថ្នាក់​ដឹកនាំក្រសួង​ការបរទេស​កូតឌីវ័រ

អនុរដ្ឋមន្ត្រីការបរទេស និងជាប្រធានគណៈកម្មាធិការជាតិទទួល​បន្ទុកបញ្ហាជន វៀត ណាម​នៅ​ឯ​បរទេស​ លោក​ Vu Hong Nam បានដឹកនាំ​គណៈ​ប្រតិភូ​វៀត​ណាម អញ្ជើញ​ទៅបំពេញទស្សនកិច្ច​នៅសាធារណះ​រដ្ឋកូត​ឌីវ័រ​ ​ចាប់​​ពីថ្ងៃទី១៦​ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧។ ប្រទេសកូតឌីវ័រជាដៃគូពាណិជ្ជ​កម្មធំទីពីរ​របស់​វៀត​ណាម នៅ​ទ្វីប​អាហ្វ្រីក ដោយមានទំហំពាណិជ្ជកម្មទ្វេភាគី​ចំនួន​៨២០លានដុល្លារ​អាមេរិកក្នុងឆ្នាំ២០១៦។

ក្នុងដំណើរបំពេញទស្សនកិច្ចលើកនេះ អនុរដ្ឋមន្ត្រី លោក Vu  Hong Nam និង​អនុរដ្ឋមន្ត្រី លោក Tran Thanh Nam មកសម្ដែង​ការគួរសមប្រធាន​រដ្ឋសភាលោក​ Guillaume Soro និងអនុប្រធានាធិបតី  លោក Daniel Kablan Duncan និងជួបធ្វើការ​ជាមួយ​ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម សិប្បកម្ម និង​អភិវឌ្ឍន៍​សហគ្រាស​ខ្នាតតូច​និង​មធ្យម ​​ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ​កូតឌីវ័រ។ អនុរដ្ឋមន្ត្រីការបរទេស លោក Vu Hong Nam អញ្ជើញ​​ចូលរួម​​កិច្ចប្រជុំពិគ្រោះ​យោបល់នយោ​បាយលើក​ទីមួយ ​ជាមួយ​រដ្ឋមន្ត្រីការ​បរទេស​លោក Marcel Amon Tanoh ផងដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 


top