
ក្រុមការងាររបស់វៀតណាមបានទៅជួបសម្តែងការគួរសមនាយករដ្ឋមន្តីបុរីវ៉ាទីកង់
ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានអញ្ជើញទៅទស្សនាបុរីវ៉ាទីកង់និង រួមជាមួយសមភាគីនៃវិមានវ៉ាទីកង់ លោក Antoine Camilleri ធ្វើជាសហអធិបតីកិច្ចប្រជុំវង់ទី៦ នៃក្រុមការងារចម្រុះវៀតណាម-វ៉ាទីកង់។ នៅក្នុងកិច្ចប្រជុំនេះលោក Bui Thanh Son បានអះអាងថា បក្សនិងរដ្ឋវៀតណាមមុនក៏ដូចជាក្រោយអនុវត្ត ប្រព័ន្ធច្បាប់ គោលនយោបាយគោរព និងការពារសេរីភាពសាសនារបស់ប្រជាជនដោយឥតឈប់ឈរ។ លោក Bui Thanh Son ក៏បានស្នើឲ្យបុរីវ៉ាទីកង់ក៏ដូចជាបេសកជនពិសេស មិនអចិន្ត្រៃយ៍របស់បុរីឲ្យផ្តោតការយកចិត្តទុកដាក់និងលើកទឹកចិត្តសមាគមន៍សាសនា កាតូលិកវៀតណាមរស់នៅល្អទាំងខាងផ្លូវលោកនិងខាងផ្លូវធម៌ និងរួមចំណែកសកម្ម ចូលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមលើទូទាំងប្រទេសក៏ដូចជានៅតំបន់នីមួយៗ។
រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីការបរទេសបុរីវ៉ាទីកង់ លោក Antoine Camilleri បានវាយតម្លៃខ្ពស់ចំពោះការដែលរដ្ឋអំណាចវៀតណាម បានបង្កលក្ខណៈងាយស្រួលសម្រាប់បេសកជនពិសេស មិនអចិន្ត្រៃយ៍អនុវត្តល្អនូវដំណើរទស្សនកិច្ចការងារ នៅវៀតណាម។ លោករូបនេះបានអះអាងថា បុរីវ៉ាទីកង់ចង់ឲ្យទំនាក់ទំនង រវាងវៀតណាម ជាមួយបុរី កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ហើយសហគមន៍សាសនិកវៀតណាមប្រតិបត្តិ ត្រឹមត្រូវតាមច្បាប់។
ក្នុងរយៈពេលស្នាក់នៅបុរីវ៉ាទីកង់ ក្រុមការងាររបស់វៀតណាមបានទៅជួបសម្តែងការគួរសមសម្តេចប៉ាប Francis នាយករដ្ឋមន្តីបុរី និងរដ្ឋមន្ត្រីការបរទេសបុរីវ៉ាទីកង់ទៀតផង៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម