នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Uzra Zeya នឹងសង្កត់ធ្ងន់លើកម្លាំងនិងភាពស្វាហាប់នៃទំនាក់ទំនងអាមេរិក-វៀតណាម ដើម្បីសម្រេចបាននូវគោលដៅរួមអំពីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពក្នុងតំបន់ និងជុំវិញពិភពលោក។
អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកសន្តិសុខស៊ីវិល ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស លោកស្រី Uzra Zeya។ (រូបថត៖ Ifeng)
អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកសន្តិសុខស៊ីវិល
ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស លោកស្រី Uzra Zeya បានបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម
និងម៉ាឡេស៊ី ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣១ ខែសីហា។
នេះជាព័ត៌មានចេញផ្សាយដោយក្រសួងការបរទេសអាមេរិកកាលពីថ្ងៃទី ២៤ សីហា។
នៅទីក្រុងហាណូយ
អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Uzra Zeya នឹងសង្កត់ធ្ងន់លើកម្លាំងនិងភាពស្វាហាប់នៃទំនាក់ទំនងអាមេរិក-វៀតណាម
ដើម្បីសម្រេចបាននូវគោលដៅរួមអំពីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ
និងវិបុលភាពក្នុងតំបន់ និងជុំវិញពិភពលោក។ នៅក្នុងជំនួបជាមួយមន្ត្រីជាន់ខ្ពស់វៀតណាម
អនុរដ្ឋមន្ត្រីការបរទេសអាមេរិកនឹងសង្កត់ធ្ងន់លើការសន្យារបស់សហរដ្ឋអាមេរិកចំពោះភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាម
ដែលរួមមានការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស
និងការសម្របសម្រួលឆ្លើយតបទៅនឹងបញ្ហាប្រឈមសកលដូចជាការជួញដូរមនុស្ស
និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត៕