ព័ត៌មាន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung អបអរសាទរបុណ្យឯករាជ្យជាតិកម្ពុជា


 អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung អបអរសាទរបុណ្យឯករាជ្យជាតិកម្ពុជា
 

លោក Nguyen Quoc Dung បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា ដែល​មាន​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ក្លានាពេលកន្លងទៅ។
 
ក្នុងឱការរំលឹកខួប​លើកទី ៦៦ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី ៩ ខែវិច្ឆិកា) នោះ នារសៀលថ្ងៃ​ទី ៥ ខែ​វិច្ឆិកា អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung បានដឹកនាំ​គណ​ប្រតិ​ភូ​ អញ្ជើញទៅជូនពរស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងហាណូយ។
 
ថ្លែង​នៅទីនេះ លោក Nguyen Quoc Dung បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា ដែល​មាន​ការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានាពេលកន្លងទៅ។ ជាពិសេស ភាគីទាំងពីរបាន​ឯកភាព​គ្នាចុះ​ហត្ថ​លេខា​លើ​ឯក​សារច្បាប់ចំនួន ២ ដោយទទួលស្គាល់នូវសមិទ្ធិផល 84% ការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន គោក​រវាងវៀតណាម និងកម្ពុជា។
 
ជាការ​ឆ្លើយតប លោកឯកអគ្គរាជទូត ចាយ ណាវុធ បានឲ្យដឹងថា នាថ្ងៃទី ៤ ខែ វិច្ឆិកាឆ្នាំ ២០១៩ រដ្ឋស​ភា​កម្ពុជា​បាន​អនុម័តលើឯកសារច្បាប់ទាំងពីរនេះ។ លោកបានអះអាងថាក្នុងអាណត្តិបេសកម្មការទូតរបស់ខ្លួន លោកនឹង​ខិត​ខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ឲ្យកាន់តែអភិវឌ្ឍន៍​ជាផ្លែ​ផ្កាថែ​មទៀតផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

 


top