ព័ត៌មាន

អនុម័តទៅលើពង្រាងពិធីសារលើកទី៣ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគលើគ្រប់វិស័យអាស៊ាន


អនុម័តទៅលើពង្រាងពិធីសារលើកទី៣ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគលើគ្រប់វិស័យអាស៊ាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានចុះហត្ថលេខាលើសេចក្ដីសម្រេចចិត្ត អនុម័តទៅលើខ្លឹមសារពង្រាងពិធីសារលើកទី៣ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគលើគ្រប់វិស័យអាស៊ាន (ACIA)។ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ សេចក្ដីសម្រេចចិត្តលេខ ៦៧ រដ្ឋាភិបាលបានអនុម័តទៅលើខ្លឹមសារពង្រាងពិធីសារលើកទី២ធ្វើវិសោធនកម្ម ACIA ។

ACIA បានចុះហត្ថលេខានាថ្ងៃទី ២៦ ខែកុម្ភះ ឆ្នាំ២០០៩ និងមានសុពលភាពចាប់ពីថ្ងៃទី២៩ ខែមិនា ឆ្នាំ​២០១២ តទៅ សំដៅជំរុញដំណើរការកសាងមណ្ឌលវិនិយោគសេរីភាព បើកទ្វារ តម្លារភាព និងធ្វើសមាហរណកម្មក្នុងអាស៊ានដើម្បីសម្រេចបានគោលដៅកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC)  នាឆ្នាំ ២០១៥៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top