ព័ត៌មាន

អនុប្រធានាធិបតីអាមេរិកមកដល់សិង្ហបុរី ចាប់ផ្តើមដំណើរទស្សនកិច្ចអាស៊ីលើកដំបូង

ក្នុងរយៈពេល៣ថ្ងៃនៅសិង្ហបុរី លោកស្រី Harris នឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះលោក លីសៀន ឡុង ទស្សនាកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹក Changi និងឡើងជិះនាវាប្រយុទ្ធមួយរបស់អាមេរិក។

នៅថ្ងៃទី២២ ខែសីហា អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris បានមកដល់សិង្ហបុរី ចាប់ផ្តើមសកម្មភាពក្នុងក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចអាស៊ីជាផ្លូវការលើកដំបូងរបស់ខ្លួន សំដោះបង្ហាញការប្តេជ្ញាចិត្តរបស់ក្រុងវ៉ាស៊ីនតោនចំពោះតំបន់មហាសមុទ្រឥណ្ឌា­-ប៉ាស៊ីហ្វិក។

ក្នុងរយៈពេល៣ថ្ងៃនៅសិង្ហបុរី លោកស្រី Harris នឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះលោក លីសៀន ឡុង ទស្សនាកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹក Changi និងឡើងជិះនាវាប្រយុទ្ធមួយរបស់អាមេរិក។

លោកស្រីអនុប្រធានាធិបតី Harris និងថ្លែងសុន្ទរកថានៅថ្ងៃទី ២៤ ខែសីហា ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពជាដៃគូនិងវិស័យសហប្រតិបត្តិការដែលត្រូវជំរុញ មុននឹងបន្តដំណើរទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ២៤-២៦ ខែសីហា៕


top