ព័ត៌មាន

អនុប្រធានាធិបតីអាមេរិក លោក Mike Pence នឹងចូលរួមពិធីទទួលតំណែងរបស់ លោក Joe Biden ប្រធានាធិបតីជាប់ឆ្នោត

ប្រធានាធិបតីលោក Donald Trump កាលពីថ្ងៃទី ៨ ខែមករាបានប្រកាសថាលោកនឹងមិនចូលរួមពិធី ទទួលតំណែងរបស់លោក Joe Biden ឡើយ។

អនុប្រធានាធិបតីអាមេរិកលោក Mike Pence នឹងចូលរួមពិធី ទទួលតំណែងរបស់លោក Joe Biden ប្រធានាធិបតីជាប់ឆ្នោតនៅថ្ងៃទី ២០ ខែមករាខាងមុខ។ កាសែត        Newyork Post បបានដកស្រង់ព័ត៏មានជិតស្និទ្ធមួយចំនួនបានបញ្ជាក់ថាអនុប្រធានាធិបតីដែលកំពុងកាន់តំណែងលោក Mike Pence នឹងមានវត្តមាននៅវិមានកាពីតូលនៅថ្ងៃទី ២០ ខែមករា ដើម្បីចូលរួមពិធីទទួលតំណែងរបស់លោក Joe Biden សំដៅបង្ហាញការគាំទ្រសម្រាប់ការផ្ទេរអំណាចដោយសន្តិវិធី។ ប្រធានាធិបតីលោក Donald Trump កាលពីថ្ងៃទី ៨ ខែមករាបានប្រកាសថាលោកនឹងមិនចូលរួមពិធី ទទួលតំណែងរបស់លោក Joe Biden ឡើយ។ មុននេះ ក្នុងនាមជាអនុប្រធានាធិបតីនោះ លោក Mike Penceត្រូវបានម្ចាស់សេតវិមានរិះគន់យ៉ាងខ្លាំងក្លាព្រោះថាមិនបានជួយលោកប្រើសិទ្ធិវេតូចំពោះជ័យជំនះរបស់គូប្រជែងផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top